ដោយៈ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនកម្ពុជា ថៃជាង១០០ក្រុមហ៊ុន និងសមាគមពាណិជ្ជកម្មចំនួន៣ បានជួបជុំគ្នានៅក្នុងកម្មវិធីជំនួបពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីជំនួបនេះ និងមានការចូលរួមពីលោកស្រី Ek-on Khunacharoeun ភារធារីស្តីទីនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិស័យឯកជនកម្ពុជា និងថៃជិត៣០០រូប។