ការផ្គត់ផ្គង់លើសតម្រូវការបានធ្វើឲ្យផ្សារទំនើបតូចៗបិទទ្វារ នៅទីក្រុងភ្នំពេញ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ផ្សារទំនើបខ្នាតមធ្យមមួយចំនួន បានបិទទ្វារដោយសារមួយផ្នែកជាការផ្គត់ផ្គង់លើសតម្រុវការ និងមួយផ្នែកដោយសារការឌីសាញ និងវប្បធ៌មនៃការរស់នៅរបស់ប្រជាពលរដ្ឋ។

អ្នកជំនាញបានលើកឡើងថា ខណៈការប្រកួតប្រជែងកើនឡើង បានធ្វើឲ្យទីផ្សារតូចៗ ដែលមិនមានស្តង់ដាបានបន្តបិទទ្វារ។

កំហុសនៃការសាងសង់ជាផ្នែកមួយ ដែលបញ្ហាទាំងនោះមានដូចជា កង្វះចំណតយានយន្ត កង្វះបន្ទប់ទឹកសាធារណៈ កង្វះទីសម្រាកលំហែរ អំណាចនៃការទិញធ្លាក់ចុះ និងបញ្ហាឥរិយាបទរបស់ប្រជាពលរដ្ឋ មិនសូវនិយមធ្វើដំណើរដោយថ្មើរជើង ជាហេតុធ្វើឲ្យផ្សារមិនមានចំណតយានយន្តធំទូលាយ មិនអាចទាក់ទាញបានអតិថិជន។

អគ្គនាយិកាក្រុមហ៊ុនPropnex Cambodia លោកស្រីអាន សុធីតាធ្លាប់បានលើកឡើងថា ការផ្គត់ផ្គង់លើសតម្រូវការ ទីតាំងរបស់ផ្សារជាបញ្ហាប្រឈម របស់វិស័យលក់រាយនៅកម្ពុជា ពិសេ​សផ្សារនិមួយៗ អ្នកអភិវឌ្ឍន៍ត្រូវការរៀបចំប្លង់ និងការឌីសាញឡើងវិញរៀងរាល់៥ឆ្នាំម្តង ដើម្បីឲ្យផ្សារមានភាពទាក់ទាញអតិថិជន។

លោកស្រីបន្តថា “ទីតាំងមួយចំនួន មិនស័ក្តិសមសម្រាប់សាងសង់ផ្សារទំនើបឡើយ ដោយសារខ្វះចំណត និងមិនមានទីលានសាធារណៈ សម្រាប់ចតយានយន្ត និងការលំហែរ”។

អ្នកជនាញអចលនទ្រព្យជើងចាស់មួយរូប បានលើកឡើងថា ស្ថានភាពបែបនេះ អ្នកអភិវឌ្ឍន៍គួរជ្រើសរើសវិធីសាស្រ្តថ្មី ធ្វើដូចនៅប្រទេសមួយចំនួន ដែលផ្សារមួយចំនួនបាន លក់ផលិតផលតែមួយមុខផ្តាច់មុខ ដូចជា សម្លៀកបំពាក់ គ្រឿងអេឡិកត្រូនិក ឬផលិតផលថែររក្សសម្រស់ជាដើម។

លោកបញ្ជាក់ថា “នៅពេលផ្សារណាមួយមានកម្រិតភាពយូនីករបស់ខ្លួន អតិថិជននឹងទៅកាន់ផ្សារនោះ ដែលពួកគេអាចស្វែងរកអ្វីដែលពួកគេចង់បាន”។ លោកបន្ថែមថា “ការមានជម្រើសផលិតផលច្រើនមុខនៅផ្សារមួយ មិនប្រាកដថាល្អគ្រប់យ៉ាងនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here