ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដឹកនាំដោយ លោក Thomas Lubeck ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង និងខាងកើត។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសិក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ លើគម្រោងនានា ក៏ដូចជា ការផ្តល់អនុសាសន៍ណែនាំ ទៅលើការសិក្សាគម្រោងរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation )ពាក់ព័ន្ធនឹងការលើកកម្ពស់ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ភស្តុភារកម្ម ផ្លូវទឹក ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា សំដៅរួមចំណែកកាន់តែមានភាពល្អប្រសើរឡើងសំដៅរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើ នថែមទៀត។
-->

ជំនួបនាឱកាសនោះ គណៈប្រតិភូនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក៏បានលើកពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដោយបានធ្វើបទបង្ហាញខ្លីអំពីទីតាំងដីដ៏មានសក្តានុពល ដែលបាននិងកំពុងសិក្សាដោយក្រុមការងារជំនាញរបស់ IFC។ ក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាពគម្រោង SHV-LC ក៏បានលើកឡើងអំពីវិធានគន្លឹះមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍគម្រោង SHV-LC ឱ្យលេចចេញជារូបរាងនាពេលខាងមុខដ៏ឆាប់ៗនេះ ដោយហេតុថាគម្រោងនេះ នឹងផ្តល់អំណោយផលរួមចំណែក កំណើនសេដ្ឋកិច្ច និងការរីកចម្រើននៃវិស័យ ដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែសមុទ្រ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីសមិទ្ធផល និងគម្រោងនានាដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបាននាពេលកន្លងមក និងកំពុងអនុវត្ដជាច្រើនរួមមាន ការចូលរួមអនុវត្តទិសដៅគោលនយោបាយជាតិ ជាពិសេ សការអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ការរៀបចំកសាងផែនការមេ ការរៀបចំឯកសារច្បាប់ពាក់ព័ន្ធនានា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាទូទាំងប្រទេស៕
