ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស
(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន។
ក្នុងឱកាសនោះ លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជូនគណៈប្រតិភូ អំពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាដោយផ្តោតសំខាន់កាលានុវត្តភាពនៃការវិនិយោគ, យន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម, ការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន។