ដោយ នៅ ស៊ីវុត្ថា
មីយ៉ាន់ម៉ា៖ ទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា បានទទួលលំហូទុនវិនិយោគផ្ទាល់បរទេស (FDI) ប្រមាណ ២.៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៤០ភាគរយ ដោយឈរនៅលំដាប់លេខរៀងទី៣ នៃប្រភពទុនវិនិយោគបរទេសទាំងមូល។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers International ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសន្ទុះខ្លាំង បានធ្វើឲ្យប្រភពចំណូលទុនវិនិយោគផ្ទាល់ ពីបរទេសលើវិស័យនេះឈរនៅលំដាល់លេខរៀងទី៣កាលពីឆ្នាំ២០១៨ កន្លងមកនេះ។ ប្រភពដដែលបន្តថា គណៈកម្មាធិការវិនិយោគរបស់ប្រទេសមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគបរទេសចំនួន១០៩ គម្រោងនៅខែកុម្ភៈក្នុងឆ្នាំសារពើពន្ធ ២០១៨-២០១៩ ដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។
យោងតាមរបាយការណ៍នាយកដ្ឋានក្រុមហ៊ុន និងវិនិយោគផ្ទាល់របស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ទុនវិនិយោគផ្ទាល់ពីបរទេស មានចំនួន១.២ពាន់លានដុល្លារអាមេរិកបានហូរចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្រាប់ឆ្នាំសារពើពន្ធ ២០១៧-២០១៨ កន្លងមកនេះ ខណៈលំហូទុនលើវិស័យរោងចក្រ សហគ្រាសមានចំនួន១.៧ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នា។
ប្រទេសសឹង្ហបុរី និងចិន គឺជាប្រទេសវិនិយោគដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលស្រូបយកទុនវិនិយោគចំនួន២,១ពាន់លានដុល្លារ និង១,៣ពាន់លានដុល្លារអាមេរិកពោលគឺកើនឡើងជាង៦០ភាគរយ នៃទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័ត។
ទីក្រុងរ៉ង់ ហ្គូនទទួលបានទឹកប្រាក់ចំនួន ២,៤ពាន់លានដុល្លារ ឬ ៤០%នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) បន្ទាប់មកទីក្រុង Mandalay មានចំនួន ១ពាន់លានដុល្លារនិងរដ្ឋ Mon មានចំនួន ៤០០លានដុល្លារ។ ជារួមចំពោះបញ្ហាប្រឈមទាំងអស់របស់ទីផ្សារនៅតែបន្តផ្តល់នូវសក្តានុពលវិនិយោគយ៉ាងធំធេង។
ប្រទេសមីយ៉ាន់ម៉ា នៅតែស្ថិតក្នុងដំណាក់កាលរផ្លាស់ប្តូរសេដ្ឋកិច្ច ដោយមានឱកាសរៀនសូត្រពីបទពិសោធន៍ របស់ប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន៕






