ក្រុមហ៊ុន​ចិន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​​អភិវឌ្ឍន៍​ទីក្រុង​ថ្មី​មួយ​នៅ​​តំបន់​ឧទ្យានជាតិ​រាម​

0

​ដោយ​ ​គង់​ ​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​យក្ស​ចិ​មន​ចំនួន​ពីរ​ ​គឺ​ក្រុមហ៊ុន​ចុង​ស៊ីង​ ​និង​ក្រុមហ៊ុន​ ​យិៈចៀ​ ​ធូ​រី​ហ្សិម​ ​ឌី​វេ​ឡុប​មេន​ ​ខម​ភេ​នី​ ​គ្រោង​កសាង​ទីក្រុង​ថ្មី​មួយ​នៅ​តំបន់​ឧទ្យានជាតិ​រាម​ ​«​ព្រះសីហនុ​-​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​»​ ​លើ​ផ្ទៃដី៣,៣០០ហិ​ក​តា​ ​នៃ​ខេត្ត​ព្រះសីហនុ​។​

​លោក​ ​YANG​ ​JIANPING​ ​អគ្គនាយក​ក្រុមហ៊ុន​ ​យិៈចៀ​ ​បាន​មានប្រសាសន៍​ ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ​កាលពី​ព្រឹក​ថ្ងៃទី២៤​ ​កន្លងមក​ថា​ ​ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ថ្មីនេះ​។​ ​

ក្រុមហ៊ុន​ ​យិៈចៀ​ ​ធូ​រី​ហ្សិម​ ​ឌី​វេ​ឡុប​មេន​ ​ខម​ភេ​នី​ ​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ ​នៃ​ក្រុមហ៊ុន​ ​យូ​ណាយ​ ​អ៊ិ​ន​ធើ​ណេ​សិន​ណល​ ​(​ខេម​បូ​ឌា​)​ ​ហ្វ​រេន​ ​អ៊ិ​នវេ​សមេន​ ​គ្រុប​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​នឹង​មាន​ដីសម្បទាន​សម្រាប់​សាងសង់​ទីក្រុង​ទំហំ៣,៣០០ហិ​ក​តា​ ​ស្ថិត​ក្នុង​តំបន់​ឧទ្យានជាតិ​រាម​ ​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​“​គម្រោង​វិនិយោគ​ទីក្រុង​ថ្មី​ ​«​ព្រះសីហនុ​-​ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​»​ ​នេះ​ទទួល​បានការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​រួចហើយ​”​។​

​គំរោង​ទីក្រុង​ថ្មីនេះ​រួមមាន​ ​មជ្ឈ​មណ្ឌល​សន្និ​សិទ​អាស៊ី​អាគ្នេយ៍​ដ៏​ទំនើប​,​ ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ ​និង​វេជ្ជសាស្ត្រ​ ​មជ្ឈមណ្ឌល​ទូទាត់​ប្រា​ក់យ័ន​ចិន​ ​និង​អន្តរកម្ម​ហិរញ្ញវត្ថុ​ ​នៅក្នុង​សម័យ5G​ ​អាគារ​មូលដ្ឋាន​គ្រឹះ​បណ្តុះបណ្តាល​ ​ការថែទាំ​ ​និង​ផ្នែក​វេជ្ជសាស្ត្រ​ ​តាម​អ៊ិ​ន​ធើ​ណេត​សកល​ ​អាគារ​មូលដ្ឋាន​គ្រឹះ​អប់រំ​ ​និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អន្តរជាតិ​ ​សណ្ឋាគារ​វិស្សមកាល​ជាមួយនឹង​សេវា​ដ៏​ឆ្លាតវៃ​ជាច្រើន​អគារ​។​

​លោក​បន្ត​ថា​ ​ក្រុមហ៊ុន​គ្រោង​សហការ​ជា​មួយ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ ​ក្រុង​ព្រះសីហនុ​ ​ក្នុង​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ ​លើ​ផលិតផល​បច្ចេកវិទ្យា​មាន​ពន្ធ​ ​និង​រួច​ពន្ធ​ ​និង​គោរព​តាម​ការ​លើកឡើង​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ក្នុង​រកា​រសាង​សង់​ទីក្រុង​ ​ដែល​មាន​លក្ខណៈ​ទំនើប​ ​និង​ទាន់សម័យ​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ទីក្រុង​ថ្មីនេះ​រួមមាន​៖​ ​ផ្លូវថ្នល់​ ​និង​ប្រព័ន្ធ​បង្ហូរ​ជិត១០០គីឡូម៉ែត្រ​ ​ស្ថានីយ​អគ្គិសនី​ជាច្រើន​កន្លែង​ ​ខ្សែកាប​ក្រោម​បាតសមុទ្រ​ ​និង​ខ្សែ​អុបទិក​ ​រោងចក្រទឹក​ស្អាត​ ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អុយ​ ​រោងចក្រ​សំអាត​សំរាម​ ​កំពង់ផែ​ទំនិញ​ ​កំពង់ទូក​ទេសចរណ៍​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ​ផ្សេង​ៗ​ទៀត​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here