MARUHAN បោះទុន ៦០លាន​ដុល្លារ សាងសង់​អាគារ​ពាណិជ្ជ​កម្ម​ជប៉ុន​ធំជាងគេ​នៅ​កម្ពុជា

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ធនាគារ MARUHAN ដែល​បាន​ទិញ​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​កាលពី​ឆ្នាំមុន គ្រោង​បោះទុន​វិនិយោគ៦០លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​អាគារ​ពាណិជ្ជក​ម្ម​ជប៉ុន​ធំជាងគេ និង​ខ្ពស់​ជាងគេ​នៅ​កម្ពុជា។

ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃទី១៤ ធ្នូ​នេះ លោក Han Chang Woo ប្រធាន​និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន MARUHAN បាន​ថ្លែងថា ថ្មីៗនេះ​ក្រុមហ៊ុន MARUHAN បាន​ទិញយក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​របស់​ក​ម្ពុ​ជា ឈ្មោះ​ស្ថាបនា ដែល​បច្ចុប្បន្ននេះ​ប្តូរ​ពី​មីក្រូហិរញ្ញវត្ថុ ទៅជា​ធនាគារ​ស្ថាបនា​វិញ ដែលមាន​អ្នកបច្ចេកទេស និង​អ្នកទទួលខុសត្រូវ មកពី​ប្រទេស​ជប៉ុន​ផង និង​នៅ​កម្ពុជា​ផង។

លោក​បន្តថា “ក្រុមហ៊ុន​មាន​គម្រោង​សាងសង់ អគារ​ទីស្នាក់ការ​កណ្តាល​ស្ថិតនៅ ផ្លូវ​នរោត្តម​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០១៨ខាងមុខនេះ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២០ខាងមុខ ដោយ​អាគារ​នេះ​មាន​កម្ពស់២២ជាន់។លោក​បន្តថា សព្វថ្ងៃនេះ​ធនាគារ​នៅ​កម្ពុជា ទឹកប្រាក់​ប្រមាណ១២០លាន​ដុល្លារ​អាមេរិក ដែលមាន​សាខា១៦៨កន្លែង​នៅ​ទូទាំងប្រទេស មាន​បុគ្គលិក៤,៣០០នាក់ ស្មើនឹង១៥ភាគរយ​នៃ​បុគ្គលិក​បម្រើ​ការងារ នៅក្នុង​វិស័យ​ធនាគារ​ក្នុងប្រទេស​កម្ពុជា។

បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង២៥០ ដែលមាន​ជំនឿ​ចិត្ត​ក្នុងការ​ប ណ្តា​ក់​ទុនវិនិយោគ​រកស៊ី​នៅ​កម្ពុជា ។

លោក Han Chang Woo បាន​ថ្លែងថា “១០ឆ្នាំ​កន្លងទៅនេះ កម្ពុជា​មានការ​រីកចម្រើន​យ៉ាង​លឿន​នេះ គឺ​ដោយសារ​ភាពប៉ិនប្រសព្វ និង​ឈ្លាស​សវៃ​របស់​សម្តេច​តេ​ជោ ក្នុងការ​ដឹកនាំ​ប្រទេស។

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​មានប្រសាសន៍ថា ការរីកចំរើន​របស់​កម្ពុជា គឺ​ដោយសារ​នយោបាយ​របស់​កម្ពុជា ពិសេស​ការបើកចំហរ​លើ​គ្រប់​វិស័យ នៃ​សេដ្ឋកិច្ចជាតិ​រួមទាំង​ការអនុញ្ញាត ឲ្យ​វិនិយោគិន​បរទេស​អាចមក​វិនិយោគ​ផ្ទាល់១០០ភាគរយ​នៅ​កម្ពុជា។ សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​លោក Han Chang Woo បន្ត​វិនិយោគ​នៅ​កម្ពុជា ហើយ​បន្ត​ចូលរួម​ជួយ​ក្នុង​វិស័យ​សង្គម ជាពិសេស​វិស័យ​កីឡា ដោយសារ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​រៀបចំ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ២០២៣ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here