ដោយ វុត្ថា
ភ្នំពេញ៖ របាយការណ៍ទេសចរណ៍ដែលបានចេញផ្សាយថ្មីៗបានចំណាត់ថ្នាក់ខេត្តសៀមរាបជាទិសដៅទេសចរណ៍កំពូលនៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងតម្លៃការស្នាក់នៅ និងភាពងាយស្រួលនៃការធ្វើដំណើរ។
ទីក្រុងសៀមរាដែលមានបេតិកភណ្ឌអង្គរចុះបញ្ជីដោយអង្គការយូណេស្កូបានឈរនៅលំដាប់កំពូលនៅលើពិភពលោក ខណៈលេខពីរបានទៅទីក្រុង បាងកក និងលេខបី សិង្ហបុរី ហើយចំនួនភ្ញៀវទេសចរបន្តទទួលបានអត្រាកំណើន ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការសិក្សាដែលបានចេញផ្សាយដោយគេហទំព័រទេសចរណ៍អាល្លឺម៉ង់ YouDiscover បានស្រាវជ្រាវរកចំណុចជាច្រើននៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ដូចជា ប្រ៊ុយណេ ឥណ្ឌូណេស៊ី ឡាវ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ទីតាំងត្រូវបានស្ទង់មតិនិងដាក់ចំណាត់ថ្នាក់ទៅក្នុងលក្ខណៈវិនិច្ឆ័យដូចជា ការស្នាក់នៅ គុណភាពម្ហូបអាហារ ការធ្វើដំណើរ និងបទពិសោធន៍ផ្សេងៗនៃវិនិស័យទេសចរណ៍។
ភ្ញៀវទេសចរជិត ៣ លាននាក់បានមកទស្សនាខេត្តសៀមរាបកាលពីឆ្នាំមុនជាចំនួនពាក់កណ្តាលនៃភ្ញៀវទេសចរសរុបដែលមកកម្ពុជាជារៀងរាល់ឆ្នាំ។ ភ្នំពេញបានជាប់ចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីទីក្រុងបាងកក និងសិង្ហបុរី។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា: ”យើងមិនត្រឹមតែមានប្រាសាទបុរាណដ៏ល្បីល្បាញនៅខេត្តសៀមរាប ប៉ុន្តែក៏គោលដៅទេសចរណ៍ផ្សេងទៀតដែលមិនទាន់មានការផ្សព្វផ្សាយដល់ពិភពលោកផងដែរ។
-->
លោកស្រីបន្តថា ទោះយ៉ាងណាក៏ដោយកម្ពុជាត្រូវការការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាទេសចរណ៍ ម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើឱ្យភ្ញៀវទេសចរកាន់តែមានភាពងាយស្រួលក្នុងការពន្យារការស្នាក់នៅរបស់ពួកគេ និងចំណាយប្រាក់កាន់តែច្រើននៅក្នុងប្រទេស។ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយតភ្ជាប់អ្នកទេសចរទៅនឹងគោលដៅទេសចរណ៍ដាច់ស្រយាលនៅក្នុងប្រទេស។
ទស្សនាវដ្តីទេសចរណ៍និងកម្សាន្តដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានប្រកាសថា កម្ពុជាជាគោលដៅទិសដៅលំដាប់ថ្នាក់ពិភពលោកនៅដើមឆ្នាំនេះ។ ប៉ុន្តែអ្នកទស្សនាពីមុនមកគ្រាន់តែមកកាន់ប្រាសាទអង្គរ និងស្នាក់នៅរយៈពេលខ្លីប៉ុណ្ណោះនៅរាជធានីភ្នំពេញ។
ទស្សនាវដ្ដីទេសចរណ៍អាមេរិកមួយដ៏មានប្រជាប្រិយភាព ឲ្យដឹងថា ប៉ុន្តែឥឡូវនេះអចលនទ្រព្យដែលមានគុណភាពខ្ពស់ថ្មីបានចាប់ផ្តើមទាក់ទាញអ្នកទេសចរលើសពីធម្មតា ។ កោះ និងព្រៃភ្នំនៅភាគខាងត្បូង និងខាងលិចមិនសូវមានភ្ញៀវទេសចរមកទស្សនាច្រើនទេនៅប៉ុន្មានទសវត្សចុងក្រោយនេះ។
លោក ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថាប្រាសាទអង្គរវត្តរបស់ខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍កំពូលក្នុងចំណោមទីក្រុងចំនួន ១៥ នៅអាស៊ីអាគ្នេយ៍ ដូច្នេះវានឹងជំរុញវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់អាស៊ាន និងពិភពលោកដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា។
លោកស្រីថា ៖«យើងមិនត្រឹមតែមានប្រាសាទបុរាណល្បី ៗ នៅខេត្តសៀមរាបទេ ប៉ុន្តែក៏មានទិសដៅទេសចរណ៍ដទៃទៀតដែលមិនទាន់បានផ្សព្វផ្សាយដល់ពិភពលោកផងដែរ»។ ទោះជាយ៉ាងណាវាតម្រូវឱ្យមានការងារមួយចំនួនដើម្បីកែលម្អ។ យើងត្រូវការដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍ ម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់យើងដើម្បីធ្វើឱ្យភ្ញៀវទេសចរស្នាក់នៅបានយូ រនិងចំណាយប្រាក់ច្រើននៅក្នុងប្រទេស។
អ្នកស្រី ស៊ីវលីន បាននិយាយថា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធវាពិតជាមានសារៈសំខាន់ណាស់ក្នុងការភ្ជាប់ទៅនឹងគោលដៅទេសចរណ៍ពីតំបន់ដាច់ស្រយាលនៅក្នុងប្រទេស៕