ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ការសិក្សាថ្មីមួយបានរកឃើញថា គ្រួសារកម្ពុជាមានភាពឈានមុខគេ ដែលមានសុភមង្គលក្នុងគ្រួសាក្នុងតំបន់អាស៊ី។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential។
យោងតាមការធ្វើរសន្ទស្សន៍បស់ក្រហ៊ុនព្រូដិនសល ឆ្នាំ២០១៧ (PRI) បានចាត់ចំណាត់ថ្នាក់ឲ្យប្រទេសកម្ពុជា ឈរលើលេខរៀងទី១ និងនាំមុខគេនៅក្នុងតំបន់អាស៊ី ក្នុងការបំពេញសុភមង្គលក្នុងក្រុមគ្រួសារ។
-->
សន្ទស្សន៍ទំនាក់ទំនងព្រូដិនសល (PRI) បានបង្ហាញរបាយការណ៍ដែលបានបង្ហាញនាថ្ងៃទី១៤ ធ្នូនេះបានបង្ហាញថា គូស្វាមីភរិយា កម្ពុជាចំនួន៦៦ភាគរយ បានយល់ច្បាស់គ្រប់យ៉ាងអំពីបញ្ហាហិរញ្ញវត្ថុរបស់ខ្លួន ហើយ៨៣ភាគរយនៃគូស្វាមីភរិយា មានគោលដៅហិរញ្ញវត្ថុចម្បងគឺទិញគេហដ្ឋាន និង៦៤ភាគរយនិយាយថា ការទំនុកបំរុងហិរញ្ញវត្ថុដល់ការអប់រំរបស់កូនៗគឺជាអាទិភាពខ្ពស់។
លោក David Nutman នាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជាបានឲ្យដឹងថា ការសិក្សាថ្នាក់តំបន់នេះ ដោយផ្តោតលើទីផ្សារចំនួន៩ មានដូចជា កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបូរី ថៃ និងវៀតណាម។ លោកបានបញ្ជាក់ថា តាមរយៈការសិក្សានេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ចេះគ្រប់គ្រង ហិរញ្ញវត្ថុក្នុងក្រុមគ្រួសារ និងអនាគតកូនៗរបស់ពួកគេ។
សន្ទស្សន៍ទំនាក់ទំនងព្រូដែនសល ត្រូវបានបង្កើតឡើង ដើម្បីស្វែងយល់ពីទំនាក់ទំនងផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ី ហើយមានសារៈសំខាន់ ខ្លាំងចំពោះសុភមង្គល សុខមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
កាលពីឆ្នាំ២០១៦ កន្លងទៅនេះកម្ពុជា បានចាប់ចំណាត់ថ្នាក់លេខ៤ ខណៈឆ្នាំ២០១៧បានឈរលើចំណាត់លេខ១៕