ដោយៈ ចំណាន
ភ្នំពេញៈ បណ្តាញផ្លូវជាតិសំំខាន់ៗចំនួន៦ខ្សែ បានបញ្ចប់ការសាងសង់ដែលមានប្រវែងសរុបជាង៤៧៤គីឡូម៉ែត្រ ប៉ុន្តែមិនទាន់បានសម្ភោធនៅឡើយទេ។
ផ្លូវជាតិទាំង៦ខ្សែនេះ ក្រោយបញ្ចប់ការសាងសង់១០០ភាគរយ តែនៅមិនទាន់សម្ពោធដាក់ឲ្យប្រើងប្រាស់ជាផ្លូវការ រួមមានដូចជា៖
- កំណាត់ផ្លូវជាតិលេខ៧ (ស្រុកស្នួល-ក្រុងក្រចេះ)
- ផ្លូវជាតិលេខ១០ (សំឡូត -វាលវែង- កោះកុង)
- ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-ទីរួមខេត្តកោះកុង)
- ផ្លូវជាតិលេខ៧៣ (ពីផ្លូវបំបែកប្រធាតុ -ទៅដល់ស្ពានកំពង់រាំង)
- ខេត្តត្បូងឃ្មុំ ផ្លូវខេត្តលេខ៣៧៧
- ៣៧៧អា (រង្វង់មូលព្រាបស-ក្រុងក្រចេះ- ឃុំសណ្ដាន់-ខេត្តក្រចេះ)។
ក្រៅពីបណ្តាញផ្លូវជាតិសំខាន់ៗទាំង ៦ ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង មានហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៩ គម្រោងទៀតកំពុងដំណើរការសាងសង់បន្ត ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលនឹងឈានទៅបញ្ចប់នៅពេលខាងមុខ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង៨ កំពុងដំណើរការសាងសង់រួមមាន៖
- ផ្លូវជាតិលេខ៤ (ភ្នំពេញ-ក្រុងព្រះសីហនុ) ប្រវែង១៩៦,១០ គីឡូម៉ែត្រ សម្រេចបាន ៨៣,៣២%។
- កំណាត់ផ្លូវជាតិលេខ៥ភាគកណ្តាល (សិរិសោភណ ប៉ោយប៉ែត) ប្រវែង៣៥,១៤គីឡូម៉ែត្រ សម្រេចបាន១៩,៨០ភាគរយ។
- កំណាត់ផ្លូវជាតិលេខ៧ (ស្គន់ -កំពង់ចាម) ប្រវែង ៤៥,៤៨ គីឡូម៉ែត្រ សម្រេចបាន៦៣,៥០%
- ផ្លូវជាតិលេខ២៣ (ស្ពានកោះធំ-ដល់ស្រុកលើកដែកផ្លូវជាតិលេខ ១៤) ប្រវែង១៩,៨៣គីឡូម៉ែត្រ សម្រេចបាន៩៨,៦០%
- ផ្លូវខេត្តលេខ ៣១២ (បំបែកពីផ្លូវជាតិលេខ ១ -ដល់ព្រំប្រទល់កម្ពុជាវៀតណាម) ប្រវែង២៨,៣៧គីឡូម៉ែត្រ សម្រេចបាន ៩៩,៦៦ភាគរយ។
- ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម -ព្រែកប្រា) ប្រវែង៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង២,៣៤៥ គីឡូម៉ែត្រ សម្រេចបាន ៤០,១៨%
- ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ទៅក្រុងក្រចេះប្រវែង៣១,៦៩គីឡូម៉ែត្រ សម្រេចបានជាង៩០ភាគរយ។
- ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋថ្មគរ (ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដល់ ឃុំថ្មគរស្រុកល្វាឯម) ប្រវែង១៦០០ម៉ែត្រផ្លូវតភ្ជាប់ប្រវែង ២ ១០០ម៉ែត្រ សម្រេចបាន១៩,២៣%៕