ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីសាធារណការ និងដឹកជញ្ជូននិងមន្រ្តីជំនាញបានបើកកិច្ចប្រជុំ ពិនិត្យលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយករងគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធ បំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។








