តើតម្លៃហាងឆេងមាសមានការប្រែប្រួលដូចម្តេចនៅថ្ងៃសុក្រនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈទិន្នន័យបច្ចុប្បន្នភាពថ្មីបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,៨ភាគរយកាលពីត្រីមាសទី២ ដែលជាកំណើនខ្ពស់បំផុតចាប់តាំងពីត្រីមាសទី៣ ឆ្នាំ២០២៣។ការណ៍នេះអាចជំរុញឱ្យធនាគារកណ្តាលអាមេរិកប្រកាន់គោលជំហរមិនច្បាស់លាស់លើអត្រាការប្រាក់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២ភាគរយមកនៅត្រឹម៣៧៤១,១៣ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៧៤៨,៨២ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០២ភាគរយមកនៅត្រឹម៣៧៧០,៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:៣៩នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៧៧១,១០ដុល្លារក្នុងមួយអោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here