ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីទិន្នន័យបង្ហាញថា សន្ទស្សន៍ថ្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣ភាគរយនៅខែសីហា ស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៩២ភាគរយដល់ត្រឹម៣៧៩៤,៣១ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣៧៥៩,៦៣ដុល្លារអាមេរិកក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់៣៨២៦,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹកដូចគ្នា បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ចំនួន៣.៨០៩ដុល្លារក្នុងមួយអោនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕