អគ្គនាយក RMA Cambodia បង្ហាញ​ភាព​កត្តា​នាំ​ឲ្យ​ជោគជ័យ​នៃ Pizza Company

0

ដោយ៖ ដូង ចន្ទ្រា

ភ្នំពេញ៖ ការធ្វើ​អាជីវកម្ម​មួយ មិន​ប្រាកដថា​ជោគជ័យ​នោះទេ ប្រសិនជា​គ្មាន​យុ​ទ្ឋ​សាស្ត្រ​ច្បាស់លាស់ ប៉ុន្តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​លក់​អាហារ​រហ័ស​ទាន់​ចិត្ត Pizza Company បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​នៅ​កម្ពុជា។

តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​លក់​អាហារ​បែប Fast Food នេះ​ទទួលបាន​ជោគជ័យ? លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែង​ឲ្យ​ដឹង​ល​កាលពី​ម្សិល​ម៉ិ​ញ​ថា ភាពជោគជ័យ​នៃ​ក្រុមហ៊ុន​នេះ ដោយសារ​កត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ គឺ​នំ​ភី​ហ្សា​មាន​ច្រើន​រសជាតិ​ច្រើនបែប និង​មានមុខ​ម្ហូប​បន្ថែម​ចម្រុះ២៩មុខ​ផ្សេងទៀត ដែល​អតិថិជន​អាច​ជ្រើស​យក​រសជាតិ និង​មុខម្ហូប​ដែល​ពួកគេ​ពេញចិត្ដ​បាន​យ៉ាង​ងាយស្រួល ហើយ​អាហារ​ទាំងនោះ​គឺ​តម្រូវ​ទៅតាម​ស្ដង់ដា និង​មាន​សុ​វ​តិ​ភាព​ចំណីអាហារ​ខ្ពស់។ ទី២ ការរៀបចំ​ហាង និង​បរិយាកាស​នៅក្នុង​ហាង គឺមាន​ភាព​ទាកទាញ និង​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​មក​ញុំ​ាំ​អាហារ​ជជែក​គ្នា ជា​លក្ខណៈ​មិ​ត្ដ​ភ​ក្ដ័ គ្រួសារ និង​ការងារ​ជាដើម។ ទី៣ គឺ​ការផ្ដល់​សេវាកម្ម​ដ៏​ល្អ​ពី​បុគ្គលិក និង​ភាពងាយស្រួល​ក្នុង​ការចត​យានយន្ដ។

ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia) ដែល​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្មល្បីៗលើ​ពិភពលោក​ជាច្រើន​រួមមាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ខួ​ស្តារ ខូ​ហ្វី (Costa Coffee) ហាង​ការ៉េម ដេ​រី ឃ្វី​ន (Dairy Queen)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន    កម្ពុជា (Swensen’s Cambodia) ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Kripsy Kreme) និង​ហាង បា​ប៊ី ឃ្យូ ផ្លា​ហ្សា (Bar B Q Plaza) ៕

លោក ង​ន សាំង​បាន​បន្តថា ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម ផ្នែក​ចំណីអាហារ​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ដែល​មកដល់​សព្វថ្ងៃនេះ​ក្រុមហ៊ុន បាន​ពង្រីក​សាខា​សរុប​រហូតដល់៥៧ហាង​គ្របដណ្ដប់​នៅក្នុង​ក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​តាខ្មៅ ក្រុង​សៀមរាប ក្រុង​បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​ក្រុង​កំពង់ចាម ហើយ​មាន​បុគ្គលិក​រហូតដល់​ជិត២០០០នាក់ បានមក​បំរើការ​ក្នុង​ហាង​របស់ខ្លួន ជាពិសេស​សម្រាប់​ហាង ដឹ ភី​ហ្សា ខម​ផេ​នី មាន​សាខា​រហូតដល់២៧សាខា​ឯណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here