តើផ្លែឈើមានសារៈប្រយោជន៍បែបណាសម្រាប់សុខភាពរបស់អ្នកហេតុអ្វីត្រូវទទួលទានវារាល់ថ្ងៃ?
ដោយៈ ម៉ាណា
ភ្នំពេញៈ ការញ៉ាំផ្លែឈើជាទម្លាប់ប្រចាំថ្ងៃ ពិតជាល្អណាស់សម្រាប់សុខភាពរបស់អ្នក ព្រោះផ្លែឈើផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដែលរាងកាយរបស់អ្នកត្រូវការជារៀងរាល់ថ្ងៃ។
ហេតុអ្វីបានជាផ្លែឈើល្អសម្រាប់សុខភាពរបស់អ្នក
-
សម្បូរវីតាមីន
ផ្លែឈើផ្តល់វីតាមីនដូចជា៖
- វីតាមីនC (ក្រូច ផ្លែត្របែក ម្នាស់) ដែលជួយជំរុញភាពស៊ាំ។
- វីតាមីន A (ស្វាយ ផ្លែល្ហុង) ល្អសម្រាប់ភ្នែក និងស្បែក
- វីតាមីនB មានសារធាតុជួយផលិតថាមពល
-
សម្បូរជាតិសរសៃ
ជាតិសរសៃជួយ៖
- ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ
- ការពារការទល់លាមក
- គ្រប់គ្រងជាតិស្ករក្នុងឈាម
- កាត់បន្ថយកូឡេស្តេរ៉ុល

-
សារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង
ផ្លែឈើដូចជាផ្លែប៊ឺរី ផ្លែស្រកានាគ ផ្លែត្របែក និងទំពាំងបាយជូរជួយ៖
- ប្រឆាំងនឹងការរលាក
- កាត់បន្ថយការខូចខាតកោសិកា
- បន្ថយភាពចាស់
-
ល្អសម្រាប់សុខភាពបេះដូង
ផ្លែឈើជាច្រើនជួយគាំទ្រដល់បេះដូង ដែលមានសុខភាពល្អ ជាពិសេស៖
- ចេក (ប៉ូតាស្យូម)
- ផ្លែបឺរ (ខ្លាញ់ដែលមានសុខភាពល្អ)
- ទំពាំងបាយជូរ (សារធាតុប្រឆាំងអុកស៊ីតកម្ម)
-
ជួយគ្រប់គ្រងទម្ងន់
ផ្លែឈើមានកាឡូរីទាប និងសម្បូរជាតិទឹក ដែលជួយអ្នកឱ្យមានអារម្មណ៍ឆ្អែត ប៉ុន្តែមិនឡើងទម្ងន់។
ប្រភេទផ្លែឈើល្អបំផុតដែលលោក អ្នកត្រូវញ៉ាំជាប្រចាំ
- ផ្លែស្វាយ
- ចេក
- ផ្លែល្ហុង
- ផ្លែស្រកានាគ
- ស្វាយ
- ក្រូច
- ផ្លែប៉ោម
- ឪឡឹក
តើត្រូវញ៉ាំផ្លែឈើប៉ុន្មានក្នុងមួយថ្ងៃ?
យោងតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោកណែនាំដូចជា
លោក អ្នកគួរពិសារឬទទួលទានចំនួន២ ទៅ៣ចំណែកក្នុងមួយថ្ងៃ។
១ ចំណែក ≈ ផ្លែប៉ោម ១ ផ្លែ ចេក ១ ផ្លែ ឬផ្លែឈើហាន់ ១ ពែង)៕






