ដោយ ដន
ភ្នំពេញៈ វិស័យសំណង់កម្ពុជាកំពុងតែបន្តមានភាពរីកចម្រើន ខណៈការនាំចូលសម្ភារដែកសំណង់បានកើនឡើងយ៉ាងខ្លាំងក្នុងត្រីមាសទី១នេះ។
ក្រុមហ៊ុនផលិតដែកថែប Hoa Phat Group នៅប្រទេសវៀតណាមបានរាយការណ៍ថា ការលក់ដែកបានកើនឡើង ២៨,៦៨ ភាគរយ ដែលភាគច្រើនប្រទេសកម្ពុជាដែលជាអ្នកទិញដែកទាំងនោះ។
កម្ពុជាបាននាំចូលដែកជិត ៤៥,៤៣០ តោនពីក្រុមហ៊ុននេះនៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។ របាយការណ៍ត្រីមាសទី ១ របស់ក្រុមហ៊ុននេះបង្ហាញថា “ការនាំចេញដែករបស់ក្រុមហ៊ុនបានជាង ៧៧,០០០តោនដែលក្នុងនោះ ៥៩ ភាករយត្រូវបានដឹកជញ្ជូនទៅប្រទេសកម្ពុជា។
លើសពីនេះទៀតផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនក៏បានឈានជើងចូលទីផ្សារជាច្រើនដូចជា អាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម”។ ការដឹកជញ្ជួនដែកមកកាន់កម្ពុជារបស់ក្រុមហ៊ុនផលិតដែកវៀតណាមនេះបានកើនឡើងដល់ ២៤៦ ភាគរយពីឆ្នាំមុន។
ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅត្រីមាសទី១នេះ បានកើនដល់ ១,៨ ពាន់លានដុល្លារពោលគឺកើនឡើង ៩៣ ភាគរយធៀបនឹងត្រីមាសទីបួនកាលពីឆ្នាំមុន៕