ដោយ៖ វុត្ថា
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ កំពុងសំរុកទៅទិញទំនិញនៅផ្សារបោះដុំ MAKRO ដែលមនានទីតាំងនៅខាងលិច ឈៀងខាងជើងទីក្រុងរណប CAMKO CITY។
ដោយ៖ វុត្ថា
ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ កំពុងសំរុកទៅទិញទំនិញនៅផ្សារបោះដុំ MAKRO ដែលមនានទីតាំងនៅខាងលិច ឈៀងខាងជើងទីក្រុងរណប CAMKO CITY។
យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារគេហទំព័រ Propertyrea.asia ពីទីតាំងផ្សារទំនើបបោះដុំ MAKRO បានឲ្យដឹងថា ពេលនេះមនុស្សប្រមាណ៥០០០នាក់កំពុងឈរតម្រៀរជួរគ្នា រង់ចាំទិញទំនិញនៅក្នុងផ្សារទំនើប MAKRO ដែលបានបើកដំណើរការនាព្រឹកថ្ងៃទី១៧ ធ្នូនេះ។ អ្នករាយការណ៍យើងឲ្យដឹងទៀតថា តាមអ្វីដែលក្រុមអ្នកគ្រប់គ្រងផ្សារនេះបានឲ្យដឹងថា នៅថ្ងៃស្អែកនេះមនុស្សទៅកាន់ផ្សារនេះនឹងកើនដល់រាប់ម៉ឺននាក់ ដោយសារវាជាផ្សារបោះដុំថ្មីមួយ មិនធ្លាប់មាននៅកម្ពុជា។
ផ្សារ MAKRO មានលក់ទំនិញសរុប ១៥,០០០ប្រភេទ ជាផ្សារដែលបោះដុំធំជាងគេនៅប្រទេសថៃ និងបានមកកាន់កម្ពុជា តាមរយៈការសហការរវាងលោកឧកញ៉ាលី យ៉ុងផាត់អគ្គនាយកក្រុមហ៊ុនលី យ៉ុងផាត់គ្រុបដែលកាន់កាប់ភាគហ៊ុន៣០ភាគរយ និងមហាសេដ្ឋីលេខ១របស់ប្រទេសថៃ ដែលជាអគ្គនាយកក្រុមហ៊ុនស៊ីភីគ្រុបកាន់កាប់ភាគហ៊ុន៧០ភាគរយ។
កម្ពុជាកំពុងក្លាយជាទីតាំងមួយដ៏ទាក់ទាញបំផុត ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា ដែលបានលើកទឹកចិត្តដល់ អ្នកវិនិយោគជាតិ និងអន្តជាតិមានភាពកក់ក្តៅក្នុងការវិនិយោគនៅប្រទេសកំពុងតែមានការងើបឡើងយ៉ាងលឿននេះ៕