កម្ពុជា​បង្កើន​ការ​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​

0
ភ្ញៀវទេសចរណ៍ចិននៅប្រាសាទបាយ័ន។ រូបថត៖សហការី

ដោយ​ ម៉ា​ណេត

ភ្នំ​ពេញៈ​ អង្គការ​ទេសចរ​ពិភពលោក​រំពឹង​ថា​ ទេសចរ​ជនជាតិ​ចិន​នឹង​កើន​ដល់២០០លាន​នាក់​នៅ​ឆ្នាំ២០២០​ កម្ពុជា​បាន​និង​កំពុង​ត្រៀមខ្លួន​ទាក់ទាញ​ទេសចរ​ជនជាតិ​ចិន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ចូលក្នុង​សេដ្ឋកិច្ច​ជាតិ​។

បើ​តាម​អង្គការ​ទេសចរ​ពិភពលោក​នៅ​ឆ្នាំ២០២០​ ពិភពលោក​រំពឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ១៨០០លាន​នាក់​ ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​នឹង​កើន​ដល់​ ២០០លាន​នាក់​។ និ​ន្នា​ការណ៍​នៃ​កំណើន​ទេសចរណ៍​ ជាពិសេស​មក​ពី​ប្រទេស​ចិន​នេះ​ ធ្វើឲ្យ​ប្រទេស​នានា​ក្នុង​សាកលលោក​ ចាប់ផ្ដើម​ដាក់ចុះ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​ បាន​មានប្រសាសន៍​ក្នុង​ឱកាស​បើក​សន្និសីទ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ី​ (Asia​ Travel​ Operators​ Conference​) នៅ​ទីក្រុង​ប៉​កាំង​ កាលពី​រសៀល​ថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ២០១៩ថា​ ប្រទេស​ចិន​ គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​ សំរាប់​បច្ចុប្បន្ន​ និង​អនាគត​របស់​ពិភពលោក​។ លោក​បាន​លើកឡើង​ថា​ ដោយ​ភាព​សំបូរ​បែប​នែ​សក្តា​នុ​ពល​វប្បធម៌​ទាំង​រូប​បិយ​និង​អរូបិយ​ នៃ​ប្រទេស​ចិន​ និង​ភាព​រីក​ចំរើន​ខាងសេដ្ឋកិច្ច​ និង​ជីវភាពរស់នៅ​របស់​ប្រជាជន​ចិន​ «ប្រទេស​ចិន​គឺជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ និង​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​សំរាប់​បច្ចុប្បន្ន​ និង​អនាគត​របស់​ពិភពលោក​ទាំងមូល​»

លោក​បន្ត​ថា​ “ប្រទេស​ចិន​គឺជា​ក្ដី​សង្ឃឹម​របស់​យើង​ទាំងអស់គ្នា​ នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​”។

យោង​តាម​អង្គការ​ទេសចរណ៍​ពិភពលោក​ ឆ្នាំ២០១៨​ ពិភពលោក​ទាំងមូល​បាន​ទទួល​ទេសចរ​អន្តរជាតិ​ ចំនួន១៤០០លាន​នាក់​កើន៦ភាគរយ​។

ដោយឡែក​នៅក្នុង​ពិធី​បើក​សន្និសីទ​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​ កាលពី​ព្រឹក​ថ្ងៃទី១៥​ ឧសភា​ ២០១៩​ ថ្មី​ៗនេះ​លោក​ប្រធានាធិបតី​ ស៊ី​ ជិន​ភីង​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ២០១៨​ មាន​ទេសចរ​ជនជាតិ​ចិន​ដើរ​ចរញ​ទស្សនា​ ក្រៅប្រទេស​ចំនួន១៦០លាន​នាក់​ ព្រម​ជាមួយ​នោះ​ប្រទេស​ចិន​តែឯង​ ក៏បាន​ទទួលស្វាគមន៍​ទេសចរ​អន្តរជាតិ​រហូតដល់១៤០លាន​នាក់​ផង​ដែរ​។

លោក​ ថោង​ ខុន​ ក៏បាន​ជម្រាប​ជូន​អង្គ​សន្និសីទ​អំពី​បទពិសោធន៍​នៅ​កម្ពុជា​ ក្នុង​ការ​ដាក់ចុះ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរណ៍​ចិន​ ២០១៦​-២០២០​ និង​ការអនុវត្ត​ សៀវភៅ​ស្ដី​ស្ដីពី​ China​ Ready​ ដែល​ផ្ដោត​សំខាន់​លើ​ការរៀបចំ​លក្ខណៈ​សម្បត្តិ​ ឆ្លើយតប​ នឹង​សេចក្ដី​ត្រូវការ​របស់​ទេសចរ​ចិន​ ដែល​រួមមាន​ការរៀបចំ​បង្កើត​ផលិត​ផល​ថ្មី​ៗ ការ​បណ្ដុះ​ណ្ដា​លភា​សា​ចិន​ដល់​បុគ្គលិក​ប្រើការ​ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ ការ​វាយ​តម្លៃ​ស្ដ​ង់​ដា​គុណភាព​ តាម​ប្រព័ន្ធ​វាយតម្លៃ​គុណភាព​ (China​ Accreditation​ System​) និង​ការ​ផ្សព្វផ្សាយ​នានា​។ ជា​លទ្ធផល​ឆ្នាំ២០១៨​ កន្លងទៅ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​មាន​រហូតដល់​ជាង២លាន​នាក់​លើស​ការ​រំពឹង​ទុក​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​ក្រោម​គំនិត​ផ្ដួចផ្ដើម​ ខ្សែ​ក្រ​វ៉ាត់​ និង​វិថី​ ព្រមទាំង​ស្មារតី​នៃ​សហគមន៍​វាសនា​ រួម​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​ ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​មួយ​កម្រិត​ថែមទៀត​ ហើយដែល​ប្រទេស​តាម​វិថី​សូត្រ​នឹង​មានឱកាស​ជំរុញ​ដៃ​គូរ​ពាណិជ្ចក​ម្ម​ និង​ទេសចរណ៍​ផង​ដែរ​”។ លោក​បន្ត​ថា​ “សន្និសីទ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ី​ ដែល​រៀបចំឡើង​នា​ពេលនេះ​ នឹង​ជួយ​ជំរុញ​ឲ្យ​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ជួបជុំ​ផ្លាស់ប្ដូរ​យោបល់​ និង​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​ សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន​ ក៏ដូចជា​អនាគត​ ដោយ​ចាប់​យក​កាលានុវត្ត​ភាព​នៃ​ភាព​រីកចម្រើន​របស់​ប្រទេស​ចិន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here