កម្មការិនីកំពុងដេរសម្លៀកបំពាក់នៅក្នុងរោងចក្រមួយ។ រូបថត៖ ម៉ៃ វីរៈ
ដោយ ដន
ភ្នំពេញ: ខណៈសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានរាលដាលអ្នកលក់រាយអាមេរិកដូចជាក្រុមហ៊ុន Nike និង Adidas បានព្រមានថា បញ្ជីពន្ធគយថ្មីនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងបញ្ជូនរោងចក្រកាត់ដេរ និងស្បែកជើងទៅប្រទេសនៅក្នុងតំបន់ដូចជាកម្ពុជាជាដើម។
អ្នកចែកចាយ និងលក់រាយស្បែកជើងអាមេរិក (FDRA) ដែលជាអង្គភាពពាណិជ្ជកម្មឧស្សាហកម្មរួមទាំងក្រុមហ៊ុន Nike និង Adidas បានផ្ញើលិខិតមួយទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដោយជំរុញឲ្យលោក ដូណាល់ ត្រាំ មិនឲ្យដំឡើងពន្ធគយលើស្បែកជើងដែលនាំចូលពីប្រទេសចិន ហើយថាការផ្លាស់ប្តូរបែបនេះអាចបង្កការខូចខាតដល់ក្រុមហ៊ុននានា។
-->
FDRA បានសរសេរនៅក្នុងលិខិតជូន ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា “ពន្ធបន្ថែមនឹងគំរាមកំហែងដល់ភាពជោគជ័យ នៃសេដ្ឋកិច្ចរបស់ក្រុមហ៊ុនជាច្រើន នៅក្នុងឧស្សាហកម្មរបស់យើង”។
កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានចេញបញ្ជីពន្ធថ្មីមួយដែលមានតម្លៃ ៣០០ពាន់លានដុល្លារលើទំនិញចិន ដែលអាចស្មើនិងចំនួន២៥ភាគរយ ដែលរួមមានទំនិញស្បែកជើង។
ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើពន្ធគយនេះដាក់ចូលជាធរមាន ក្រុមហ៊ុនឧស្សាហកម្មកាត់ដេរពួកគេ នឹងមិនមានជម្រើសទេក្រៅតែពីស្វែងរកកន្លែង ផលិតកម្មជំនួសដូចជានៅប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា។
លោកអាល់ប៊ើត តាន់ ហេរញ្ញិកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឱ្យរោងចក្រនាំចេញសំលៀកបំពាក់ និងស្បែកជើងចំនួន៦០០រោងចក្រ កន្លែងបាននិយាយថា “ដោយសារតែសង្រ្គាមពាណិជ្ជកម្ម កាន់តែខ្លាំងឡើងមានចំណាប់អារម្មណ៍មួយចំនួនពីក្រុមហ៊ុននានា ដោយផ្លាស់មកប្រទេសកម្ពុជាពីប្រទេសចិន”។
លោកបន្តថា “ខណៈអាមេរិកដាក់ពន្ធលើទំនិញនាំចូលពីចិនកើនឡើង នោះនឹងមានការកើនឡើង នៃក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការផលិតកម្ម ផ្លាស់ប្តូរទៅកម្ពុជា និងវៀតណាម”។
ជាការពិត ក្រុមហ៊ុនល្បីរបស់អាមេរិកបានកាត់បន្ថយការបញ្ជាទិញ សម្លៀកបំពាក់ពីប្រទេសចិនចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតលើ ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌របស់ចិន។ លើសពីនេះទៀតតម្លៃផលិតកម្មនៅក្នុងប្រទេសចិនបានកើនឡើងទ្វេដង ដោយសារតែការបង្កើនថ្លៃពលកម្ម។
តម្លៃនៃការលក់រាយសម្លៀកបំពាក់ ដែលផលិតនៅចិនឥឡូវនេះមានតម្លៃ ៦៩,៥០ ដុល្លារក្នុងមួយឯកតាដោយកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Delaware លើឧស្សាហកម្មកាត់ដេរសកលដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន។ នៅវៀតណាមតម្លៃបានកើនឡើងនៅឆ្នាំនេះពី២០ ដុល្លារក្នុងមួយយូនីតដល់ ៣៤,៨០ ដុល្លារ ដោយសារតែថ្លៃពលកម្មកើនឡើង។
តម្លៃនៅកម្ពុជានៅតែស្ថិតនៅតម្លៃទាបបំផុត និងមានការប្រកួតប្រជែងខ្ពស់បំផុតនៅក្នុងឧស្សាហកម្មនេះក្រោម ២០ ដុល្លារក្នុងមួយឯកតា។
លទ្ធផលនេះគឺជាព័ត៌មានស្វាគមន៍មួយដោយវិស័យកាត់ដេរ និងស្បែកជើងកម្ពុជាដែលជាសសរស្តម្ភដ៏សំខាន់ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលកំពុងតែរំជើបរំជួលពីការបន្តព័ត៌មានពីការដកពន្ធពីអឺរ៉ុប និងការដកពន្ធពីការអាមេរិក។ យោងតាម GMAC រោងចក្រថ្មីចំនួន២៥ បានចូលរួមក្នុងសមាគមរោងចក្រនៅក្នុងត្រីមាសទីមួយ នៃឆ្នាំនេះបានធ្លាក់ចុះជិត៥០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមអ្នកវិភាគ និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មក៏បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទីតាំងផលិតកម្មនឹងកើតមានឡើងដណ្តើរៗ ដោយសារគុណសម្បត្តិសំខាន់ៗនៃបច្ចេកវិទ្យា និងកម្លាំងពលកម្មជំនាញរបស់ប្រទេសចិន។
FDRA បានសរសេរទៀតថា “មានសំណូមពរថា ឧស្សាហកម្មនានាគួរតែផ្លាស់ប្តូរការវិនិយោគរបស់ខ្លួន ទៅប្រទេសផ្សេងក្រៅពីប្រទេសចិន បន្ទាប់ពីមានការគំរាមកំហែងពន្ធបន្ថែម”។
FDRA បន្តថា “ខណៈពេលដែលឧស្សាហកម្មរបស់យើង កំពុងផ្លាស់ប្តូរចេញពីប្រទេសចិន ក្នុងរយៈពេលណាមួយពីឥឡូវនេះ វិស័យស្បែកជើងគឺជាផែ្នកមួយដែលពឹងផ្អែកខ្លាំងលើដើមទុន ដោយមានផែនការជាច្រើនឆ្នាំ និងតម្រូវឱ្យមានការសម្រេចចិត្តវិនិយោគ និងក្រុមហ៊ុនមិនអាចផ្លាស់ប្តូររោងចក្រឱ្យសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរទាំងនេះទេ”៕