ដោយ គង់ សូរិយា
ភ្នំពេញៈ ក្លឹបអ្នកជំនួញដំបូងគេនៅកម្ពុជា គឺ CEO Master Club បានចាប់ផ្តើមវាយលុកទីផ្សារអាមេរិក តាមរយៈការបើកការិយាល័យនៅអាមេរិក ដើម្បីពង្រីកបណ្តាញទៅកាន់ពិភពលោក។

ដោយ គង់ សូរិយា
ភ្នំពេញៈ ក្លឹបអ្នកជំនួញដំបូងគេនៅកម្ពុជា គឺ CEO Master Club បានចាប់ផ្តើមវាយលុកទីផ្សារអាមេរិក តាមរយៈការបើកការិយាល័យនៅអាមេរិក ដើម្បីពង្រីកបណ្តាញទៅកាន់ពិភពលោក។

លោកអោម សេងបូរ៉ាស្ថាបនិកនិងជាអគ្គនាយកនៃ CEO Master Club បានមានប្រសាសន៍ឲ្យដឹងមុនពេលចេញដំណើររទៅកាន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា ការពង្រីក CEO Master Club International នៅអាមេរិក ជាការពង្រីកបណ្តាញទៅកាន់ពិភពលោក ព្រោះនៅអាមេរិកមានក្រុមហ៊ុនល្បីៗជាច្រើននៅទីនោះ។ ហេតុនេះមានតែយើងទៅឈរជើងនៅទីនោះ ទើបអាចពង្រីកបណ្តាញទៅកាន់ពិភពលោក។
លោកបន្តថា “យើងបានទទួលការគាំទ្រ និងជ្រោមជ្រែងយ៉ាងកក់ក្តៅពីសាលាក្រុង Nashville នៃរដ្ឋ Tennessee នៅសហរដ្ឋអាមេរិក ក្នុងការបង្កើត CEO Master Club នៅទីនោះ”។ លោកបន្តថា “យើងពង្រីកបណ្តាញរបស់យើងទៅកាន់ពិភពលោក ហើយយើងកំពុងឆ្ពោះទៅមុខ តាមរយៈទស្សនទានជួយឲ្យប្រជាពលរដ្ឋយើងក្លាយជាអ្នកមាន”។
លោក អោម សេងបូរ៉ា បានបន្តថា មានតែជួយអ្នកជំនួញរបស់យើងឲ្យរីកចម្រើនទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិយើងបានកាន់តែលឿន ព្រោះពេលណាអ្នកជំនួញរីកចម្រើន ពួកគេមានលទ្ឋភាពផ្តល់ការងារ និងផ្តល់ប្រាក់ចំណូលកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ដំណើរទស្សនកិច្ចទៅកាន់អាមេរិកនេះ ក៏ជាការជួយជំរុញឲ្យសមាជិកគ្រួសារ CEO Master Club អាចពង្រីកបណ្តាញជំនួញរបស់ពួកគេផងដែរ៕