ចំណេះដឹងៈតើអ្វីទៅជាផែនការវិនិយោគផ្ទាល់ខ្លួន?

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ផែនការវិនិយោគផ្ទាល់ខ្លួន គឺជាផែនទីបង្ហាញផ្លូវ និងជាយុទ្ធសាស្ត្រហិរញ្ញវត្ថុ ដែលត្រូវបានរៀបចំឡើង ដើម្បីចាត់ចែងសាច់ប្រាក់ ធនធាន ឬពេលវេលា។

ការធ្វើបែបនេះ ដើម្បីឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុជាក់លាក់ ក្នុងរយៈពេលកំណត់ណាមួយ ដើម្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាត់បន្ថយហានិភ័យ និងបង្កើនឱកាសទទួលបានផលចំណេញត្រលប់មកវិញ (Return)ឱ្យបានកាន់​តែប្រសើរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តើហេតុអ្វីត្រូវរៀបចំផែនការវិនិយោគផ្ទាល់ខ្លួន?

ការរៀបចំផែនការវិនិយោគផ្ទាល់ខ្លួន គឺជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាព ដែលធ្វើឱ្យយើងមានទិសដៅច្បាស់លាស់ ក្នុងការប្រើប្រាស់សាច់ប្រាក់ និងអាចសម្រេចគោលដៅហិរញ្ញវត្ថុនាពេលអនាគត បានយ៉ាងមានប្រសិទ្ធភាព ដែលបៀបដូចជា ត្រីវិស័យហិរញ្ញវត្ថុ ដែលជួយឱ្យអ្នកដឹងថា តើកំពុងវិនិយោគដើម្បីអ្វី? តើត្រូវវិនិយោគរយៈពេលប៉ុន្មាន? តើអ្នកអាចទទួលយកហានិភ័យកម្រិតណា?។

ការឆ្លើយសំណួរទាំងអស់ខាងលើនេះ នឹងជួយឱ្យអ្នកជ្រើសរើសយុទ្ធសាស្ត្រ និងឧបករណ៍វិនិយោគ ដែលសមស្របទៅនឹងគោលដៅ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន៕


ចែករំលែក