Hattha top Banner

វត្តមាន​ផ្សារ MAKRO បង្កើត​ភាព​ចម្រូង​សម្រាស​ជុំវិញ​ការលើកស្ទួយផលិតផល​ខ្មែរ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ក្រោយ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​ផ្សារ MAKRO បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​កាលពី​ម្សិលមិញ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ពាន់​សម្រុក​ទៅ​ទិញ​សម្ភារៈ​ទុក​ប្រើ​ប្រើ​គ្រប់​ប្រភេទ អ្នកខ្លះ​ទិញ​យកទៅលក់​បន្ត និង អ្នក​ខ្លះទៀត​គ្រាន់តែ​ទៅ​ដើរ​មើល​ប៉ុណ្ណោះ ។

ជាមួយនឹង​វត្តមាន​ផ្សា​របោះ​ដុំ MAKRO ដ៏​ធំ​បាន​បើក​សម្ភោ​ធ​កាលពី​ម្សិល​ម៉ិ​ញ​នេះ ភ្នាក់ងារ​ព៌​ត​មាននៃ​គេហទំព័រ Propertyarea.asia បាន​ទៅកាន់​ផ្សារ​នេះ​ដើម្បី​សម្ភាសន៍ និង​ស្វែងយល់​ពី​ទស្សន​ប្រជាពលរដ្ឋ​ជុំវិញ ការវិនិយោគ​ផ្សារតម្លៃ៦៨លាន​ដុល្លារ​នេះ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា និង​ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នេះ បាន​បញ្ចេញ​នៅ​ទស្សនៈផ្សេងៗគ្នា ជុំវិញ​ការ​វត្តមាន​ផ្សារ MAKRO បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

លោក មាស សោភ័ណ អ្នករស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​ដើរ​ទិញ​ទំនិញខ្លះៗនោះបាន​លើកឡើង​កាលពី​ម្សិល​ម៉ិ​ញ​ថា  ផ្សារ MAKRO នេះ ត្រូវបាន​គេ​រៀបចំ​បានល្អ ហើយ​មានមុខ​ទំនិញ​គ្រប់​ប្រភេទ​បានរៀបចំ ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុង​ការដើរ​ទិញ និង​មាន​មនុស្ស​ច្រើន​ដើរ​ទិញ​ឥ​វ៉ាន់។ លោក​បន្តថា ការ​នេះ​បានបង្ហាញ​ពី​សេដ្ឋកិច្ចកម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​បោះជំហាន​ទៅមុខ តែ​អ្វីដែល​លោក​មានការ​ព្រួយបារម្ភ​នោះ គឺ​ការ​នាំចូល​ទំនិញ​បរទេស​មក​កាន់តែច្រើន នឹងធ្វើ​អោយ​ទំនិញ​នៅក្នុង​ស្រុក​ធ្លាក់ចុះ និង​ខ្វះ​ការគាំទ្រ ដោយសា រ​តែមាន​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ ណាមួយ​ទំនិញ​របស់គេ​ល្អ​ជាង​របស់​ខ្មែរ។

ចំណែក​លោកស្រី​លី វ​ន្នី ដែល​បាន​កំពុង​ដើរ​ទិញ​ទំនិញ​ដែរនោះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ការបើក​ដាក់អោយ​ដំណើការ ផ្សារ MAKRO នេះ ស្រប​ពេលដែល​មានការ​រីកចម្រើន​នូវ​បុរី និង​ផ្ទះល្វែង​នៅ​វិញ​ខណ្ឌ​សែន​សុខ​នេះ។ លោកស្រី​បន្តថា កាលពីមុន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប នៅក្នុង​ក្រុងភ្នំពេញ ដូចជា​ផ្សារ ឡាក់​គី និង​ផ្សារ​ផេ​នស​ល ជាដើម តែ​ឥឡូវ​នៅពេល​មាន​វត្តមាន​ផ្សារ​នេះ​កើតឡើង​នៅ​ជាយក្រុង នឹង​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​បន្ថែម​ទៀត ដោយ​មិនបាច់​ឡើងទៅ​ដល់ទី​ក្រុង​ឡើយ។

លោកស្រី​បញ្ជាក់ទៀតថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ឆ្ងាយ​អាច​នឹងមិន​មក​ទិញ​ទំនិញ​នៅទីនេះ ព្រោះ​គេ​ក៏​អាច​ទិញ​ទំនិញ​នៅតាម​ផ្សារ​ទំនើប ឬ​កន្លែង​លក់ដូរ​នៅ​ជិត​ផ្ទះ​របស់​ពួ​គេ។

ឆ្លើយតប​ទៅនឹង​សំនួរ សួរថា​តើ​វត្តមាន​ផ្សារ​នេះ អាច​ប៉ះពាល់​ដល់​ផលិតផល​ខ្មែរ​ដែរឬទេ ? លោកស្រី​លើកឡើងថា ប្រសិនបើ​ផលិត​ខ្មែរ​ផលិត​គ្មាន​ស្តង់ដារ  និង​គុណភាព​ប្រហែល​គេ​អាច​នឹង​ប៉ះពាល់​ខ្លាំង ព្រោះថា​ប្រជាពលរដ្ឋ​នាពេលនេះ គិតពី​អនាម័យ និង​គុណភាព ព្រមទាំង​តម្លៃ​សំរម្យ។

លោកស្រី​លី វ​ន្នី​បាន​ពន្យល់ថា “  ទី ១ គឹ​ផលិតផល​ខ្មែរ​ត្រូវតែមាន​អនាម័យ គុណភាព​ខ្ពស់ និង​តម្លៃ​ប្រហាក់ប្រហែល​នឹង​ទំនិញ​របស់គេ យើង​នឹង​បែរមក​ប្រើប្រាស់​ផលិតផល​ខ្មែរ​វិញ​ហើយ  ព្រោះ​ខ្មែរ​យើង​ត្រូវការ​ប្រើប្រាស់​របស់​ខ្មែរ​ជាង​របស់​បរទេស។ ទី២ បើ​ខ្មែរ​ធ្វើ​មិន​ស្អាត គឺ​គេ​មិនត្រូវ​ការ​ឡើយ ព្រោះ​គេ​ផ្តោតលើ​អនាម័យ នឹង​គុណភាព។

លោកស្រី​ស្នើរ​សុំ​ឲ្យ​មានការ​វិនិយោគ​ផ្សា​របោះ​ដុំ​ផលិតផល​ខ្មែរ ដ៏​ធំ​មួយ​ដូចគ្នា​នឹង​ផ្សារ MAKRO ដែល​ទើបនឹង​សម្ពោធ​នេះ ដើម្បី​មានលទ្ធភាព​ដាក់តាំង​ទំនិញ​ខ្មែរ ឲ្យ​ប្រជាពលរដ្ឋ​ខែ្ម​រអា​ចរក​ទិញ​បាន ព្រោះ​នាពេល​បច្ចុប្បន្ន​មិនដឹងថា​ទៅ​ទិញ​នៅទីណា តែ​យ៉ាងណាក៏ដោយ​លោកស្រី​ថា “ប្រហែលជា​ខ្មែរ​យើង​មិនមាន​លទ្ធភាព​ផលិត​ទំនិញ​បាន​ច្រើន​ដូច​គេ​ឡើយ។ ខ្មែរ​តែងតែ​គាំទ្រ​ផលិតផល​ខ្មែរ​ឲ្យ​តែមាន​គុណភាព និង​តម្លៃ​ប្រហាក់ប្រហែល​ដូច​គេ តែ​កន្លងមក​ខ្មែរ​យើង​ផលិត​ខ្វះ​អនាម័យ ខ្វះ​តម្រូវការ​ទីផ្សារ ចឹ​ង​យើង​មិនអាច​ទទួលយក​បានទេ។

បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​នាំ​កូន​ដើរ​មើល​ទំនិញ​ក្នុង​ផ្សារ MAKRO មួយរូប​ទៀត​បាន​ឲ្យ​ដឹងថា លោក​សប្បាយរីករាយ​ណាស់ នៅពេល​មាន​ផ្សារ​ទំនើប និង​មាន​ទំនិញ​គ្រប់​ប្រភេទ​បែបនេះ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ជាយក្រុង​ថែមទៀត ដែល​ធ្វើអោយ​ងាយ​ទិញ​ទំនិញផ្សេងៗ ដោយ​មិនចាំបាច់​ទៅដល់​ទីក្រុង។ តែ​យ៉ាងណាក៏ដោយ​លោក​បាន​បញ្ជាក់ថា ស្ទើរ​តើ​គ្រប់មុខ​ទំនិញ​ទាំងអស់​មាន​សុទ្ធតែ​ភាសា​ថៃ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ ពិបាក​ក្នុង​ការអាន ព្រមទាំង​មិនដឹង​ពី​កាលបរិច្ឆេទ​ច្បាស់លាស់  និង​គុណភាព​ពិតប្រាកដ។

លោក​ថា “ខ្ញុំ​មិន​រើសអើង​អី​ទេ តែ​វា​ជាទី​ផ្សារសេរី និង​ប្រកួតប្រជែង តែ​ខ្ញុំ​ថាបើ​ទំនិញ​មក​លក់​ក្នុងប្រទេស​ខ្មែរ គួរតែ​ដាក់​អក្សរ​ខ្មែរ ដើម្បី​ងាយស្រួល​ក្នុង​ការទិញ និង​ជៀសវាង​ការខុស​កាលបរិច្ឆេទ។

បុគ្គលិក​ផ្សារ MAKRO លោក ថន សំណាង ជា​បាន​ឲ្យ​ដឹងថា កាលណា​មាន​ផ្សារ​ទំនើប​បែបនេះ​វា​ល្អ​សម្រាប់​កម្ពុជា ហើយ​មាន​ភ្ញៀវ​ច្រើន​មក​ដើររក​ទិញ​អីវ៉ាន់ផ្សេងៗ ដែល​ធ្វើ​ឲ្យ​លោក និង​ក្រុមការងារ​មិនសូវមាន​ពេលទំនេរ ព្រោះ​ថ្ងៃ​ដំបូង​នៃ​ការ​សម្ភោ​ធ​មាន​មនុស្ស​មក​ច្រើន ជាពិសេស​ខាង​ផ្សារ​គេ​បញ្ចុះតម្លៃ​ប្រមាណ ៥០ ភាករយ រយៈពេល៣ថ្ងៃ ។

លោក​បន្តថា “រាល់​ទំនិញ​ទាំងអស់​សុទ្ធតែ​ទំនិញ​ល្អ និង​សុទ្ធ​ដែល​នាំ​ចូលមក​ប្រទេស​ថៃ មិនមាន​ផលិតផល​ខ្មែរ​ទេ ខ្ញុំ​ចង់​ឲ្យ​មាន​ផលិតផល​ខ្មែរ​ច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here