ក្រសួងពាណិជ្ជកម្ម​បន្ត​គិតគូ​ពី​ទីផ្សារ​ម្រេច​ខណៈ​ការដាំដុះ​បន្ត​កើនឡើង

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ក្នុង​គោលដៅ​បង្កើន​ផលិតភាព ពង្រឹងគុណភាព​និង​រក្សា​និរន្តរភាព​ឧស្សាហកម្ម​ម្រេច​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​វេទិកា​លើក​ទី១ទាក់ទង​នឹង​ផលិតផល​ម្រេច​នៅ​កម្ពុជា។

វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ មាន​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​ព័ត​មានថ្មីៗ ស្តីពី​ផលិតកម្ម លក្ខខណ្ឌ​តម្រូវ​ទីផ្សារ ស្ថានភាព​ទីផ្សារ​ម្រេច​អន្តរជាតិ ការរៀបចំ​សៀវភៅ​បន្ទុក​ផលិត​ម្រេច​ប្រកបដោយ​គុណភាព ការចែករំលែក​ព័ត​មាន​ពី​ការ នាំចេញ​ម្រេច និង​ដើម្បី​ប្រមូល​កៀរគរ​មតិយោបល់​បន្ថែ​ម ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​អ្នក​ផលិត អ្នកប្រមូល​ទិញ អ្នក​កែច្នៃ និង​អ្នក​នាំ​ច​ញ​ក្នុង​ការកសាង​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​មួយ​ជា​ត្រីវិស័យ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ម្រេច​កម្ពុជា​ប្រកបដោយ​សង្គតិភាព និង​បរិ​យា​ប័ន្ន។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកជំទាវ​តឹក​រ៉េត កំ​រ៉ង​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១៨ ធ្នូ​នេះ​ថា ម្រេច​ត្រូវបាន​ក្រសួងពាណិជ្ជកម្ម ដាក់បញ្ចូល​ក្នុង​ប្រភេទ​មុខទំនិញ​សក្តានុពល​របស់​កម្ពុជា សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម និង​ជំរុញ​ការនាំចេញ។ បច្ចុប្បន្ន​ដំណាំ​ម្រេច​បាន និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ព្រោះតែ​ដំណាំ​នេះ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​ទីផ្សារ និង​ឆាប់​ទទួលបាន​ប្រាក់ចំណូល​ត្រឡប់មកវិញ។

លោកជំទាវ​បន្តថា “ការពង្រីក​ការដាំដុះ​បាន​កើន​ដល់​ចំនួន១៩ ចាប់ពី​តំបន់​និរតី រហូតដល់​តំបន់​ពាយ័ព្យ និង​ភូមិភាគ ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃ​សី​ដាំ​ដុះ​ប្រមាណ​ជាង៦ពាន់​ហិច​តា និង​ផ្តល់​ទិន្នផល​ប្រមាណ​ជាង២ម៉ឺន​តោន​គិត​ត្រឹម​ខែឧសភា​ឆ្នាំ២០១៧។

លោក​ឧកញ៉ា​ហៃ លី​អ៊ាង​ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន CONFIRELដែល​បាន​នាំចេញ​ម្រេច​កំពត​ទៅ​ក្រៅប្រទេស​បាន​ថ្លែងថា ទីផ្សារ​ម្រេច​កំពត​នៅ​បរទេស​នៅ​បន្ត​កើនឡើង ដោយសារ​វា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ និង​មានការ ទទួលស្គាល់​ពី​អន្តរជាតិ។

លោក​បន្តថា “ម្រេច​កំពត​របស់​កម្ពុ​ជាមាន​លក្ខណៈពិសេស ដោយសារ​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ ដី​ដាំ​ដុះ និង​ការ​ថែ​រទាំ​បានល្អ​ប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here