ដោយ នៅ វឌ្ឈនា
ភ្នំពេញ៖ ស្ថានទូតនៃសាធារណៈរដ្ឋឆេកប្រចាំនៅកម្ពុជាបានអះអាងថា ក្រុមហ៊ុនវិនិយោគរបស់ឆេក បានបង្ហាញពីចំណាប់រមណ៍វិនិយោគលើវិស័យអាទិភាពមួយចំនួននៅក្នុងខេត្តបាត់ដំបង។
ក្នុងជំនួបពិភាក្សាការងារជាមួយជាមួយលោក ងួន រតនៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក Vlastimil TESAR ប្រធានស្តីទីស្ថានទូត នៃសាធារណរដ្ឋឆេក ប្រចាំទីក្រុងភ្នំពេញបានឲ្យដឹងថា ដំណើររមកកាន់ខេត្តបាត់ដំបង របស់មន្រ្តីស្ថានទូត ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសនៃការវិនិយោគជាដៃគូររវាងខេត្តបាត់ដំង នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆេក។
លោកបន្តថា “កិច្ចពិភាក្សានេះបានផ្តោតសំខាន់ ទៅលើការិនិយោវិស័យមួយចំនួនដូចជា វិស័យកសិកម្ម អនាម័យទឹកស្អាត រ៉ែ និងថាមពល និងសុខាភិបាល”។
លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានស្វាគមន៍ដល់គណៈប្រតិភូ ស្ថានទូតនៃសាធារណរដ្ឋឆេក ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលវិស័យមួយចំនួនរបស់ខេត្តបាត់ដំបង ។ លោកអភិបាលខេត្ត ក៏បានជម្រាបជូនគណៈប្រតិភូអំពីទីតាំងភូមិសាស្ត្រ និង វិស័យសក្តានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង។
លោកVlastimil TESAR ប្រធានស្តីទីស្ថានទូតនៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនមួយ ចំនួន របស់សាធារណរដ្ឋឆេក ក្នុងនោះមានក្រុមហ៊ុនផលិតត្រាក់ទ័រ និងគ្រឿងបរិក្ខាកសិកម្ម ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ ក្រុមហ៊ុនរៀបចំអនាម័យទឹកស្អាត និងក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាមន្ទីរពេទ្យ ជូនដល់អង្គប្រជុំ ជាពិសេស ជាមួយតំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំង ដែលមានចំណាប់អារម្មណ៍ចង់ចាប់ដៃគូវិនិយោគជាមួយសាធារណរដ្ឋឆេក៕







https://www.facebook.com/488074714627882/posts/1845614382207235?sfns=mo