ធនាគារ​ធំជាង​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​សហការ​ជា​ដៃគូ​ជាមួយ​ធនា​គារ​វីង​ដើម្បី​ទូទាត់​ហិរញ្ញវត្ថុ​

0
រូបតំណាង

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ និង​សេវា​ធនាគារ​ធំជាង​គេ​បំផុត​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯក​ទេ​សវីង​ខេម​បូ​ឌា​លី​មី​ធី​តដើម្បី​ពង្រីក​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ធនាគារ​ Woori​ Bank​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Woori​ Financial​ Group​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​ក្រុម​ហ៊ុន​វី​ងកាលពី​ចុង​សប្ដាហ៍​មុន​។

យោង​តាម​ធនាគារ​ខាងលើ​នេះ​ ភាពជា​ដៃគូ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​ជ្រៀតចូល​វត្តមាន​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ជួយ​បង្កើន​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ដោយមាន​ភាពជា​ដៃគូ​នេះ​ អតិថិជន​ធនាគារ​នៅ​កម្ពុជា​នឹងអាច​ផ្ញើ​ប្រាក់​ទៅ​ និង​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​នៅពេល​ក្រោយ​ក្នុង​ឆ្នាំនេះ​។

មន្ត្រី​របស់​ក្រុមហ៊ុន​ Woori​ បាន​ប្រាប់​កាសែត​កូ​រ៉េ​ថាម​ស៍​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ៤ ម៉ឺន​នាក់​រស់នៅ​ទីនេះ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​កើនឡើង​ជាលំដាប់​។ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ធនាគារ​ Wing​ និង​ក្រុមហ៊ុន​ WB​ Finance​ នឹង​ជួយ​ប្រជាជន​កម្ពុជា​នៅ​ទីនេះ​ ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដោយ​គ្មាន​ការ​រឹតត្បិត​តាម​ភូមិ​សាស្រ្ត​”។

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ជាច្រើន​ កំពុង​បង្កើន​ការបង្កើត​សាខា​នៅ​កម្ពុជា​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រួមគ្នា​ ដើម្បី​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ជិតស្និទ្ធ​ជាមួយ​តំបន់​អាស៊ាន​។ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​ខាងត្បូង​ចំនួន៥​ បាន​បើក​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ ដោយក្រុម​ហ៊ុន​ផ្តល់​សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​ (FSS​) និង​ជា​និយ័ត​ករ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​។

កាលពី​ខែមីនា​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ Moon​ Jae​-in​ បាន​ដឹកនាំ​គណៈប្រតិភូ​វិនិយោគិន​ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​មកកាន់​កម្ពុជា​ ជាផ្នែក​មួយ​នៃ​គោលនយោបាយ​ថ្មី​ នៃ​ភាគ​ខាងត្បូង​របស់​ខ្លួន​ ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​ និង​សេដ្ឋកិច្ច​ជាមួយ​អាស៊ី​អាគ្នេយ៍​។

បណ្តា​ប្រទេស​អាស៊ាន​ មាន​ប្រជាជន​សរុប​ជាង៦០០លាន​នាក់​ និង​ផលិតផល​សរុប​ក្នុង​ស្រុក ​(GDP​) សរុប​ចំនួន២​,៤ ពាន់​​ពាន់​ដុល្លារ​ ធ្វើឲ្យ​ក្រុម​អ្នកវិភាគ​មួយចំនួន​ហៅ​តំបន់​នេះ​ថា​ជា​ “ប្រទេស​ចិន​ថ្មី​” ។ អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) ព្យាករ​ថា​ អាស៊ាន​នឹង​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​លើ​ពិភពលោក​នៅ​ឆ្នាំ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here