ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពី ដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដីខេត្តបាត់ដំបង ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣០ ដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
យោងតាមអនុក្រឹត្យលេខ ៨០ អនក្រ.បក ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ កន្លងមកនេះថា ផែនការរៀបចំដែនដីខេត្តបាត់ដំបង អាចធ្វើការកែសម្រួលរយៈពេល ៥ឆ្នាំម្តង តាមករណីចាំបាច់នៃការអភិវឌ្ឍន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ អនុក្រឹត្យនេះបន្តថា ការកែសម្រួលផែនការរៀបចដែនដី ខេត្តបាង់ដំបង មុនពេលកំណត់អាចប្រព្រឹត្តិទៅបានក្នុងករណីយដែលមានតម្រូវការចាំបាច់ សម្រាប់បំរើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ។ ការកែសម្រួលផែនការរៀបចំដែនដីខេត្តបាត់ដំបង ត្រូវអនុវត្តតាមនីតិវិធី និងលិខិតបទដ្ឋាន គតិយុទ្ធជាធរមាន។
-->
យោងតាមសៀវភៅគោលស្តីពី ផែនការរៀបចំដែនដីខេត្តបាត់ដំបង់បានឲ្យដឹងថាផ្អែកលើលទ្ធផលនៃការវិភាគបែបវិទ្យាសាស្ត្រ លើសក្តានុពលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ផែនការរៀបចំដែនដីខេត្តបាត់ដំបង បានកំណត់នូវចក្ខុវិស័យឆ្នាំ២០៣០ ប្រកបដោយភាពច្បាស់លាស់ និងមានប្រសិទ្ធិភាពអាចអនុវត្តបាន ដោយបានកំណត់នូវយុទ្ធសាស្ត្រតម្រង់ទិសអភិវឌ្ឍន៍ និងផែនការសកម្មភាពនៃគម្រោងអាទិភាពនានានដែលនឹងត្រូវធ្វើឲ្យសម្រេចក្នុងរយៈពេលខ្លី ធម្យម និងវែងចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ ស្របតាមលក្ខណៈពិសេសនៃភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋាសម្ព័ន្ធរូបវន្ត ធម្មជាតិ ប្រវត្តិសាស្ត្រ និងវប្បធម៌។
ផែនការនេះ គឺជាឧបករណ៍គតិយុទ្ធដ៏សំខាន់ សម្រាប់តម្រង់ទិសផែនការអភិឌ្ឍនៅគ្រប់កម្រិតនៃតំបន់នីមួយៗក្នុងខេត្ត និងសម្រប់សម្រួលជាមួយផែនការដទៃទៀត សំដៅធានាការគ្រប់គ្រង ការពារ បែងចែក និងប្រើប្រាស់ដី បរិស្ថាននិងធនធានធម្មជាតិប្រកបដោយចីរភាព។
ដូចនេះ ការដាក់ឲ្យអនុវត្តនូវផែនការរៀបចំដែនដី ខេត្តបាត់ដំបង គឺជាការចាំបាច់បំផុតសម្រាប់តម្រង់ទិសការអភិវឌ្ឍ និងអភិរក្សលើផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាននៃដែនដីខេត្តទាំងមូលឲ្យក្លាយជា “តំបន់ស្នូលសេដ្ឋកិច្ចភាគពាយ័ព្យនៃប្រទេសកម្ពុជា” និងផ្តល់នូវផលប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដល់តំបន់ជុំវិញក្នុងក្របខណ្ឌជាតិ ក្របខណ្ឌតំបន់ និងក្របខណ្ឌអន្តរជាតិ រួមចំណែកក្នុងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គមកម្ពជាទាំងមូល ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែល មានចំណូលធម្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕