ដោយ វុត្ថា
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រុមហ៊ុន KAMIGUMI Co., Ltd និងសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka ដែលជាម្ចាស់ចំណែកភាគហ៊ុន នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)បានបង្ហាញចំណាប់អារម្មណ៍ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក Masami KUBO ប្រធាន និងនាយកតំណាងក្រុមហ៊ុន KAMIGUMI Co., Ltd និងលោក Kenji HOKAZONO ជាប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះបានបង្ហាញនូវបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិករបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងពាណិជ្ជករផ្នែកដឹកជញ្ជូនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកបន្តថា “ក្រុមហ៊ុនទាំងពីរនេះ គឺជាម្ចាស់ចំណែកភាគហ៊ុន នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)”។
ក្រុមហ៊ុន KAMIGUMI Co., Ltd ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៧ នៅទីក្រុង Kobe ប្រទេសជប៉ុន និងជាក្រុមហ៊ុននាំមុខគេមួយ ផ្នែកដឹកជញ្ជូនតាមកំពង់ផែរបស់ជប៉ុន។ សាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka International Port ត្រូវបានបង្កើតឡើងដើម្បីពង្រឹងភាពប្រកួតប្រជែងអន្តរជាតិនៃកំពង់ផែHanshin (កំពង់ផែ Kobe និងកំពង់ផែ Osaka) តាមរយៈការជំរុញការគ្រប់គ្រងកំពង់ផែ ប្រកបដោយប្រសិទ្ធភាព៕






