ក្រុមហ៊ុន​យក្ស​ Prince​ បញ្ចប់​ការសាងសង់​ការិយាល័យ​កណ្តាល​ដ៏ធំមួយ​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អគារ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុ​មហ៊ុ​នព្រីនស៍​ហូល​ឌីង​ គ្រុប​ ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​នូវ​គម្រោង​សាងសង់​ ដែល​ចំណាយ​ទឹកប្រាក់​សរុប៧០លាន​ដុល្លារ​អាមេរិក​ ដែល​ទំនងជា​ការិយាល័យ​ធំជាង​គេ​នៅ​កម្ពុជា​។

នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នានា​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ ហូល​ឌីង​ គ្រុប​ បាន​ប្រមូល​ផ្តុំ​ការិយាល័យ​របស់​ខ្លួន​ មកកាន់​អគារ​ទីស្នាក់ការ​កណ្តាល​ នៃ​ក្រុមហ៊ុន​ ព្រីនស៍​ហូល​ឌីង​ គ្រុប​ក្នុង​គោលបំណង​ឲ្យ​ប្រតិ​បត្ដិ​ការ​អាជីវកម្ម​ អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​។អាគារ​ការិយាល័យ​កណ្តាល​មាន​ដែល​ទីតាំងនៅ​ចុង​ខាងត្បូង​ទីក្រុង​កោះ​ពេជ្រ​ មានផ្ទៃ​ក្រឡា​សរុប២៤៨០០​ ម៉ែត្រការ៉េ​។

យោង​តាម​សេចក្តី​ប្រកា​សព៌​តមាន​របស់​ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹង​ថា​ ក្នុងរយៈពេល​ ១០ឆ្នាំខាងមុខ​ ក្រុមហ៊ុន​នឹង​បន្ត​បណ្តាក់​ទុន​យ៉ាងតិច​ ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក​និង​យក​ប្រទេស​កម្ពុជា​ ជា​ចំនុច​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ ឲ្យ​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. ជា​ក្រុមហ៊ុន​ជំនួញ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​យ៉ាងច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិស័យ​ទូរគមនាគមន៍​ និង​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ (Cambodia​) Group​ Co​.,Ltd​. បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៥​ ដោយ​បាន​សាង​សាងសង់​អគារ​ជាច្រើន​ប្រភេទ​ ដូចជា​សណ្ឋាគារ​ អគារ​ស្នាក់នៅ​ ផ្ទះល្វែង​ ខុន​ដូ​ និង​អគារ​ពាណិជ្ជកម្ម​នៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​របស់​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ មាន​សាខា​ចំនួន១៣​ ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ Prince​ Real​ Estate​ បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផង​ដែរ​ ដើម្បី​អនុវត្ត​សាង​សង​គម្រោង​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​ទាំងនេះ​រួមមាន​Diamond​ One​, Prince​ Central​ Plaza​ និង​ Prince​ Modern​ Plaza​ ដែល​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​បាន​សាងសង់​ នូវ​គម្រោង​អចលនទ្រព្យ​លើ​ទំហំដី​ទំហំ១ហិ​កតា​ ដែល​មានឈ្មោះ​ថា​Diamond​ One​ ដើម្បី​ទាក់ទាញ​ប្រជាជន​ក្នុង​ស្រុក​ និង​ប្រជាជន​ចិន​ដោយ​ក្នុង​នោះ​មាន​ សណ្ឋាគារ​ Prince​ Modern​ Plaza​ កម្ពស់​ ២៧​ ជាន់​គឺជា​គម្រោង​លំនៅ​ដ្ឋាន​មួយ​ សម្រាប់​យុវជន​នៅ​តាម​ទីប្រជុំជន​ ខណៈ​ដែល​អគារ​កម្ពស់៣៧ជាន់​ Prince​ Central​ Plaza​ គឺជា​អគារ​ខុន​ដូ​ដ៏​ធំ​មួយ​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here