ដោយ វត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នៅឆ្នាំ ២០២០ ខាងមុខនេះ នៅក្នុងរាជភ្នំពេញ នឹងលែងខ្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ដូចឆ្នាំនេះទៀតហើយ ដោយរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មមកពីប្រទេសពីរ ចំនួន ៤០០មេហ្គាវ៉ាត់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៩ នេះថា រដ្ឋាភិបាលបានអនុម័តរួចហើយនូវការបញ្ជាទិញអគ្គិសនីដើរដោយធ្យូងថ្មពីប្រទេស២ គឺ ប្រទេហ្វាំងឡង់ចំនួន ២០០មេហ្គាវ៉ាត់ និងអាល្លឺម៉ង ២០០មេហ្គាវ៉ាត់ សរុមមានចំនួន ៤០០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំ។
សម្តេចថា យើងត្រូវតែរៀបផែនការថ្មីចំពោះវិស័យអគ្គិសនីនៅកម្ពុជាដើម្បីឆ្លើយតបទៅហ្នឹងការរីកចម្រើនរបស់កម្ពុជា និងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបកង្វះខាងអគ្គិសនីប្រើប្រាស់។






