ទិដ្ឋភាពកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត។ រូបថត៖ សហការី
ដោយ យុទ្ធ
ភ្នំពេញៈ ក្រុមហ៊ុន Donaco International Ltd ដែលបានចុះបញ្ជីផ្សារហ៊ុន និងជាប្រតិបត្តិករកាស៊ីណូ Star Vegas នៅប៉ោយប៉ែត កំពុងជាប់គាំងក្នុងជម្លោះជាមួយម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួន ដែលជាអ្នកនយោបាយថៃម្នាក់ ដែលបានបើកកាស៊ីណូប្រកួតប្រជែងនៅក្នុងតំបន់នេះ។
លោក Lim Goh Tong ស្ថាបនិកក្រុមហ៊ុន Genting Highands ដែលមូលដ្ឋាននៅម៉ាឡេស៊ី និងកាស៊ីណូដ៏ជោគជ័យបំផុតមួយនៅលើពិភពលោក និងចៅប្រុសរបស់លោក Joey Lim បានបង្កើត Donaco នៅដើមឆ្នាំ២០០០ ហើយបានបង្កើតកាស៊ីណូលំដាប់ផ្កាយ៥នៅប្រទេសឡាវ ជាប់ព្រំដែនវៀតណាម-ចិននៅខេត្តយូណាននៅឆ្នាំ ២០១៥។ នៅខែបន្ទាប់ ក្រុមហ៊ុន Donaco បានទិញយក Star Vegas ដែលជាកាស៊ីណូធំជាងគេនៅប៉ោយប៉ែត និងជាគោលដៅចម្បងសម្រាប់អ្នកលេងល្បែងពីទីក្រុងបាងកក។
-->
ក្នុងអំឡុងពេលនេះ កាស៊ីណូមានប្រាក់ចំណូលសុទ្ធជិត៨២លានដុល្លារ សម្រាប់ចំងាយលើអគារដែលមាន៦ជាន់ និង៣៨៥បន្ទប់របស់ខ្លួន។
កាស៊ីណូ Donaco បានចំណាយប្រាក់ចំនួន៣៦០លានដុល្លារ ទៅឲ្យម្ចាស់ក្រុមហ៊ុន លោក Somboon Sukjaroensaresri ដែលជាពាណិជ្ជករ និងអ្នកនយោបាយថៃ។ កញ្ចប់នេះក៏រួមបញ្ចូលផងដែរ១៨ភាគរយ នៃភាគហ៊ុនសរុបនៅក្នុងកាស៊ីណូ Donaco ។
រឿងរ៉ាវកាន់តែអាក្រក់ទៅៗ នៅពេលដែលព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសថៃ បានសោយទព្រះទិវង្គត កាលខែតុលាឆ្នាំ២០១៦ ដែលចាប់ផ្តើមពីការកាន់ទុក្ខនៅក្នុងប្រទេស ដោយធ្វើឲ្យការចូលកម្សាន្តនៅកាស៊ីណូ នៅក្រុងប៉ោយប៉ែតធ្លាក់ចុះ ហើយតម្លៃភាគហ៊ុនរបស់ Donaco នៅក្នុងផ្សារហ៊ុនអូស្ត្រាលីក៏មានការធ្លាក់ចុះផងដែរ។ ជាលទ្ធផលកាស៊ីណូ ក៏បាត់បង់កិច្ចព្រមព្រៀងឧបត្ថម្ភជាមួយក្រុម Manchester United ទៀតផង។
នៅឆ្នាំ២០១៧ កាស៊ីណូ Donaco បានប្រឈមនឹងការខាតបង់ទាំងនៅកាស៊ីណូទាំងពីរនៅប៉ោយប៉ែត និងវៀតណាម។ នៅខែមេសាឆ្នាំ២០១៧អ្នកជំនួញថៃ លោក Sukjaroenkraisri ដែលជាអតីតម្ចាស់របស់ Star Vegas និងឥឡូវនេះជាម្ចាស់ភាគហ៊ុនធំនៅ Donaco បានបើកកាស៊ីណូជាគូប្រជែងដែលមានឈ្មោះថា Star Paradise និងទាញយកបុគ្គលិកសំខាន់ៗពីកាស៊ីណូប៉ោយប៉ែត។ ឯកសាររបស់តុលាការប្រទេសសិង្ហបុរីបានបង្ហាញថា កាស៊ីណូ Donaco បានចោទប្រកាន់លោក Sukjaroenkraisri ពីបទរំលោភលើកិច្ចសន្យាលក់មិនស្របច្បាប់ នៅក្នុងកិច្ចសន្យាលក់កាស៊ីណូនិងបានព្យាយាមស្វែងរកការបំផ្លិចបំផ្លាញប្រតិបត្ដិការនៅកាស៊ីណូ Star Vegas។
លោក Ben Reichel នាយកប្រតិបតិ្តនៃក្រុមហ៊ុន Donaco បាននិយាយថា “គាត់បានគំរាមបញ្ចប់កិច្ចសន្យាជួល នៅទីតាំងអចលនទ្រព្យស្តារវ៉េស។ គាត់បានគំរាមធ្វើឲ្យមានរាំងស្ទះ គាត់បានកាត់ផ្តាច់ចរន្តអគ្គីសនី ទៅកាន់ផ្នែកមួយនៃទ្រព្យសម្បត្តិ គាត់បានយកម៉ាស៊ីនបំលែងមួយរបស់យើង”។ លោកបន្តថា “ទាំងអស់នេះដូចដែលអ្នកបានឃើញហើយបានលុបចោលទាំងស្រុងនូវតម្លៃភាគហ៊ុន ហើយវាគឺជាសកម្មភាពរបស់គាត់”។
យោងតាមឯកសាររបស់តុលាការ ប្រទេសសិង្ហបុរីនៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៧ ម៉ាស៊ីនហ្គេមទាំងអស់ត្រូវបានបិទ ហើយតុលេងល្បែងក៏ត្រូវបានបិទដោយចោទក្រោមការបញ្ជារបស់លោក Sukjaroenkraisri ។ នៅម៉ោង៤រសៀល សេចក្តីប្រកាសមួយបានចេញមកតាមប្រព័ន្ធអ៊ិនធឺណែតថា ក្រុមហ៊ុនStar Vegas បានបិទទ្វារ ហើយអ្នកលេងទាំងអស់ត្រូវបានបញ្ជាឲ្យផ្ទេរទៅកាន់កាស៊ីណូ Star Paradise។
ដោយមានការប៉ះពាល់បន្ថែម នៅក្នុងខែ សីហា ឆ្នាំដដែលនោះ កាស៊ីណូវៀតណាមរបស់ក្រុមហ៊ុន Donaco បានខាតបង់ប្រាក់ចំនួន ៤,៦ លានដុល្លារពីដែលបានបណ្តាលឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ។
ខណៈពេលដែលសម្ពាធបានបន្តកើនឡើងនៅ Donaco ក្នុងឆ្នាំ ២០១៨ នាយកប្រតិបត្តិលោក Joey Lim បានធ្វើសេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើលថា លោកនឹងត្រូវឈប់សម្រាក ៣ ខែ។
លោក Lim បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមករាថា “បច្ចុប្បន្នខ្ញុំកំពុងទទួលរងការកាត់ក្តីលែងលះ ដែលជារឿងអកុសលណាស់។ ដោយសារតែខ្ញុំមិនអាចផ្តល់ការប្តេជ្ញាចិត្ត១០០ភាគរយរបស់ខ្ញុំ ចំពោះ Donaco ខ្ញុំគិតថា វាជាការសមរម្យដែលខ្ញុំត្រូវឈរជាបណ្តោះអាសន្ន រហូតដល់នីតិវិធីលែងលះរបស់ខ្ញុំត្រូវបានគេរៀបចំរួច”។
អាណត្តិរបស់លោក Joey Lim ត្រូវបានបញ្ចប់ជាផ្លូវការនៅខែមីនា ហើយបងប្រុសរបស់លោកឈ្មោះ Ben Lim បានកាន់កាប់ប្រតិបត្តិការ ហើយកំពុងស្វែងរកអ្នកជំនួសនាយកប្រតិបត្តិ។
ក្រុមអ្នកវិភាគនៅក្នុងឧស្សាហកម្មល្បែងកំសាន្ត បានផ្តល់ដំបូន្មានថា ក្រុមហ៊ុន Donaco អាចលក់កាស៊ីណូStar Vegasរបស់ខ្លួន ពិសេសបន្ទាប់ពីការចុះចេញនៃស្ថាបនិកម្នាក់របស់ខ្លួន។ ជាលទ្ធផលនៃការលែងលះរបស់លោក Joey Lim និងការធ្លាក់ចុះក្នុងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Donaco លោក Lim បានសងបំណុលដល់ធនាគារ OCP Asia ។ ក្រោយមកធនាគារបានទទួលភាគហ៊ុនចំនួន២៧ ភាគរយនៅក្នុងក្រុមហ៊ុន។
លោក Andrew Klebanow ដែលជាដៃគូជាន់ខ្ពស់ទីប្រឹក្សាទីផ្សារ របស់ទស្សនាវតី្ត Forbes បាននិយាយថា “អ្នកទិញហ៊ុនក្រុមហ៊ុនេះ គឺត្រូវជាប្រតិបត្តិករដែលធ្លាប់ស្គាល់ពីទីផ្សាររួចហើយ”។
លោកបន្តថា “ដើម្បីឲ្យប៉ោយប៉ែតរីកចម្រើនក្នុងទីផ្សារ ប្រតិបត្តិករចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវផលិតផលរបស់ខ្លួន។ អ្នកលេងអាចរកបានបទពិសោធន៍ល្អប្រសើរជាងមុននៅម៉ាកាវ សឹង្ហបុរី ទីក្រុងកម្សាន្តនៅម៉ានីល និងណាហ្គា២”។ លោកបនន្តថា “នៅពេលដែលណាហ្គា៣ ត្រូវបានបញ្ចប់វានឹងមានសមត្ថភាពបន្ទប់ វានៅមានកន្លែងសម្រាប់ផលចំណេញ បន្ទាប់កន្លែងកម្សាន្តនៅទីក្រុងបាងកក។ ខេត្តព្រះសីហនុឆាប់ៗនេះនឹងផ្តល់ជូននូវផលិតផលដែលមានការប្រកួតប្រជែងកាន់តែច្រើន”៕