ដោយ រ៉ាណេត
កណ្តាលៈ ក្រុមហ៊ុនយក្សចិនធំមួយ គ្រោងបោះទុន៣៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយចំហេះ នៅក្នុងស្រុកល្វាឯម ខេត្តកណ្តាលដើម្បីឆ្លើយតបនឹងកំនើននៃតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។
កិច្ចប្រជុំចរចាបច្ចេកទេស និងហិរញ្ញវត្ថុនៃគម្រោងទទួលម៉ៅការ វិស្វកម្មផ្គត់ផ្គង់បរិក្ខារ និងសាងសង់ (EPC) រោងចក្រអគ្គិសនីដើរដោយចំហេះវគ្គទី២ ទំហំ២០០មេហ្កាវ៉ាត់ឱ្យអគ្គិសនីកម្ពុជា រវាងគណៈកម្មការអន្តរក្រសួងនិងក្រុមហ៊ុនម៉ៅការ China National Heavy Machinery Corporation (CHMC) ដោយមានការចូលរួម ពីថា្នក់ដឹកនាំនៃក្រសួងរ៉ែ និងថាមពលអគ្គិសនីកម្ពុជា ក្រសួងសេដ្ឋិកិច្ចនិងហិរញ្ញវត្ថុ អាជ្ញាធរអគ្គីសនីកម្ពុជា មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន CHMC។
-->
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងចរចាលក្ខខណ្ឌបច្ចេកទេសលើគម្រោងវិស្វកម្ម ផ្គត់ផ្គង់បរិក្ខារនិងសាងសង់ (EPC) រោងចក្រអគ្គិសនីដើរដោយចំហេះវគ្គទី២ ទំហំ២០០មេហ្កាវ៉ាត់ របស់អគ្គិសនីកម្ពុជា។ទំហំទឹកប្រាក់វិនិយោគទៅលើគម្រោងទទួលម៉ៅការ វិស្វកម្ម និងផ្គត់ផ្គង់បរិក្ខា សាងសង់រោងចក្រផលិតអគ្គិសនីដើរដោយចំហោះវគ្គទី២ ។
លោកទី នរិន្ទ រដ្ឋលេខាធិការ ក្រសួង រ៉ែ និងថាមពល បានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់រោងចក្រផលិតអគ្គិសនី គឺស្ថិតនៅក្នុងប្លង់មេ ដោយរាជរដ្ឋាភិបាល បាន និងកំពុងចរចាជាមួយក្រុមហ៊ុនចំនួន២ ដែលជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនមកពីប្រទេសហ្វាំងឡង់ ដើម្បីស្វែងរកវិធីសាស្ត្រសម្រេចគោលដៅរួម។
លោកបញ្ជាក់ថា “រដ្ឋាភិបាលបានធ្វើការបញ្ជាទិញម៉ាស៊ីនភ្លើង មកពីអាឡឺម៉ង់ក្នុងតម្លៃជាង១៨០លានដុល្លារ និងមកពីហ្វាំងឡង់តម្លៃជាង១៧៧.៥ លានដុល្លារ ដែលដើរដោយចំហេះ មានន័យថាយើងចំនាយតិចក្នុងការផលិត តែទទួលបានលទ្ធផលច្រើនដោយរោងចក្រនេះ អាចនឹងសាងសង់រួចរាល់ក្នុងរយៈពេល១០ខែ បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងរួច”៕