ដោយ៖ វុត្ថា
ភ្នំពេញ៖ ករណីស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បានធ្វើឲ្យប្រទេសនេះខាតបង់ ទឹកប្រាក់៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិនទាន់គិតបញ្ចូលពីផលប៉ះពាល់រយៈពេលវែងនៅឡើយ។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស្រី មឹន មាណវីបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានធ្វើឲ្យបាត់បង់ថវិការជាតិក្នុងមួយឆ្នាំៗ ជារៀងរាល់ឆ្នាំប្រមាណជា ៣ រយលានដុល្លារសហរដ្ឋអាមេរិក។ ការណ៍នេះបានរួមទាំងការរបួសស្នាម បាត់បង់ជីវិត និង ខូចខាតទ្រប់សម្បត្តិមានទាំងម៉ូតូ និងរថយន្តគ្រប់ភេទ ព្រមទាំងបូករួមទ្រព្យសម្បត្តិផងដែរ។
-->
លោកស្រីបន្តថា គ្រោះថ្នាក់ចរាចរណ៍១១ខែឆ្នាំ២០១៧នេះ បានកើតឡើង ៣២២៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៦១៧នាក់ ហើយមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺ៣៦ភាគរយ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ មិនគោរពសិទ្ធិអាទិភាព១៧ភាគរយ មិនប្រកាន់ស្តាំ១៥ភាគរយ។ វ៉ាជែង ១០ ភាគរយ បត់ ១០ភាគរយ ស្រវឹង៧ភាគរយ យានយន្តខ្វះលក្ខណបច្ចេកទេស ៧ភាគរយ និងងងុយដេក១ភាគរយ។
លោកស្រីមឹន ម៉ាណវី បានអំពាវនាវដល់អ្នកបើកបរទាំងអស់ គិតពីអាយុជិវិតអ្នកដទៃដែលរួមដំណើរជាមួយគ្នា ព្រោះវាជាផ្នែកមួយនៃមនុស្សធម៌ និងមិន ឲ្យបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព មិនផឹកស្រាក្នុងពេលបើកបរ ត្រួតពិនិត្យបច្ចេកទេសលក្ខណៈបច្ចេកទេស រថយន្តឲ្យបានត្រឹមត្រូវ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន៕