ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៣បោះផ្សាយ​មូលបត្រ​បំណុល​សរុប​ប្រមាណ ៦៥លាន​ដុល្លារ​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៣​ បាន​និង​កំពុង​បោះផ្សាយ​ និង​ត្រៀម​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ៦៥លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​។

ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ខាងលើ​ត្រូវ​បាន​អះអាង​ថា​ មាន​រយៈពេល៣ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី៧ភាគរយ​ ទៅ៨​,៥០ភាគរយ​ក្នុង​មួយឆ្នាំ​។

“សញ្ញាប័ណ្ណ​សាជីវកម្ម​ ឬប័ណ្ណបំណុល​ដំបូង​បំផុត​នៅ​កម្ពុជា​ទី១​” ត្រូវ​បាន​បោះផ្សាយ​ជា​សាធារណៈ​ ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីត​ធី​ត ដែល​បាន​ទទួលលិខិត​អនុញ្ញាត​ពី​ ធនាគារជាតិនៃកម្ពុជា​ រួចហើយ​សម្រាប់​ការបោះផ្សាយ​មូលបត្រ​បំណុល​ ជា​ប្រភេទ​សញ្ញាប័ណ្ណ​សាជីវកម្ម​ កាលពី​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៨​។

សញ្ញាប័ណ្ណ​សាជីវកម្ម​ដំបូង​បំផុត​នៅ​កម្ពុជា​ទី១​” នឹង​ត្រូវ​បោះផ្សាយ​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ហត្ថា​កសិករ​ លីមីត​ធី​ត និង​ត្រូវ​ធ្វើ​សំណើ​លក់​ ក្នុង​ចំនួន​ប្រាក់ដើម​សរុប៨០​ ពាន់​លាន​រៀល​ (២០លាន​ដុល្លារ​) ជាមួយនឹង​លទ្ធភាព​ដែល​អាច​លក់​បន្ថែម​រហូតដល់​ ៤០​ ពាន់​លាន​រៀល​ ក្នុងករណី​មាន​តម្រូវការ​លើស​ពី​វិនិយោគិន​គោលដៅ​ ។

​សញ្ញាប័ណ្ណ​សាជីវកម្ម​មាន​រយៈពេល​បី​ឆ្នាំ​ និង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​របស់​សញ្ញាប័ណ្ណ​គឺ​ពី៧​,៥០​ ភាគរយ​ ទៅ៨​,៥០ ភាគរយ​។

លោក​ ឧកញ៉ា​ ហួត​ អៀង​តុង​ ប្រធានអគ្គនាយក​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​ លីមីត​ធី​ត បាន​ថ្លែង​ថា​ “ខ្ញុំ​ពិតជា​មា​នមោ​ទភាព​ណាស់​ដែល​ធនាគារជាតិ​ នៃ​កម្ពុជា​បាន​ចេញ​លិខិត​មិន​ជំទាស់​ ចំពោះ​ការបោះផ្សាយ​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម​របស់​ហត្ថា​កសិករ​ លីមីត​ធី​ត”។លោក​បន្ត​ថា​ “យើង​នឹង​ក្លាយជា​ក្រុមហ៊ុន​ទីមួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ដែល​បោះផ្សាយ​មូលបត្រ​បំណុល​”។

ជាមួយ​សញ្ញា​បណ្ណ​សាជីវកម្ម​ទី២​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ ( LOLC​ ) ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ឈានមុខ​គេ​មួយ​ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ទទួល​ ការអនុញ្ញាត​ជា​ផ្លូវការ​ពី​ធនាគារជាតិនៃកម្ពុជា​ លើ​ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​ ឬសញ្ញា​ប័ណ្ណ​ជា​ប្រភេទ​សញ្ញា​បណ្ណ​សាជីវកម្ម​ នៅ​ថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​។

ទំហំ​នៃ​ការបោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប៨០ពាន់​ លាន​រៀល​(២០​ លាន​ដុល្លារ​) ដែល​នេះ​ជា​លើកទីមួយ​ហើយដែល​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ ធ្វើការ​បោះផ្សាយ​ នឹង​ចុះបញ្ជី​សញ្ញា​បណ្ណ​នេះ​ក្នុង​ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​។

សញ្ញា​បណ្ណ​នេះ​មាន​ឥណប្រតិទាន​ចំនួន៣ឆ្នាំ​ ហើយ​អត្រា​ការប្រាក់​(គូរ​ប៉ុង​) នឹង​ត្រូវ​សម្រេច​មុន​ពេល​ធ្វើ​បរិវិសកម្ម​។

ប្រធាន​នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិល​អូ​អិ​លស៊ី​ (ខេម​បូ​ឌា​) ភី​អិ​លស៊ី​ លោ​កអ៊ិ​ន វឿ​នបាន​លើកឡើង​ថា​ “ពួក​យើង​មាន​ភាព​រីករាយ​ណាស់​ ដែល​បាន​ទទួលការ​អនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​ លើ​សំណើ​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​លើកដំបូង​របស់​ពួក​យើង​”។លោក​បន្ត​ថា​ “នេះ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​យើង​ផ្តល់​ជូន​ទីផ្សារ​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​មួយ​គឺ​ សញ្ញា​បណ្ណ​សាជីវកម្ម​ ដែល​មានការ​ការពារ​ហានិភ័យ​អត្រា​ប្តូរ​ប្រាក់​”។

សញ្ញា​បណ្ណ​សាជីវកម្ម​ទី៣​ ធនាគារ​ABA​ (ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​)បាន​ប្រកាស​ជា​ធា​រណៈ​កាលពី​ថ្ងៃទី​ ៣១​ ខែ​ ឧសភា​ថា​ ខ្លួន​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ ឬមូលបត្រ​បំណុល​ដែល​មានតម្លៃ២៥លាន​ដុល្លារ​ ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​។

ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank​) ដែល​ជាស​មា​ជិ​កសម្ពន្ធ​ធនាគារជាតិ​កាណាដា​ សូម​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ធនាគារ​ទទួល​បានការ​អនុម័ត​ពី​ធនាគារជាតិនៃកម្ពុជា​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការបោះផ្សាយ​ សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ខ្លួន​នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ធនាគារ​ ABA​ គ្រោង​នឹង​បោះផ្សាយ​សញ្ញា​បណ្ណ​ សាជីវកម្ម​ជា​សាធារណៈ​ ក្នុង​ទំហំ​ទឹកប្រាក់​សរុប១០០​ ពាន់​លាន​រៀល​ (២៥​ លាន​ដុល្លារ​អាមេរិក​)។

សញ្ញា​បណ្ណ​នេះ​ មាន​រយៈពេល៣​ ឆ្នាំ​ និង​អត្រា​ការប្រាក់​ពី៧ភាគរយ​ ទៅ​ ៧,៧៥​ ភាគរយ​ក្នុង​មួយឆ្នាំ​។ ធនាគារ​ ABA​ នឹង​ដាក់​ជូន​ឯកសារ​ផ្តល់​ព័ត៌មាន​ ដើម្បី​ស្នើសុំ​ការ​អនុម័ត​យល់ព្រម​ ក្នុង​ការបោះផ្សាយ​នេះ​ ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC​) សម្រាប់​នីតិវិធី​បន្ត​ទៀត​។ យើង​រំពឹង​ថា​សញ្ញា​បណ្ណ​នេះ​ នឹង​ត្រូវ​ចុះបញ្ជី​លក់​ នៅ​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​)។

ទឹកប្រាក់​ បាន​ពី​ការបោះផ្សាយ​លក់​សញ្ញា​បណ្ណ​ នឹង​ត្រូវ​យក​មក​ប្រើ​សម្រាប់​ការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​ ក៏ដូចជា​ បង្កើន​ចំនួន​ប្រាក់កម្ចី​សម្រាប់​អាជីវកម្ម​ ដែល​នឹង​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូចបំផុត​ សហគ្រាស​ធុន​តូច​និង​មធ្យម​ ដែល​រួមមាន​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ផង​ដែរ​។

ក្រុមហ៊ុន​ SBI​ Royal​ Securities​ គឺជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​តែមួយគត់​ សម្រាប់​ការបោះផ្សាយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here