ការ​វិនិយោគ​ពី​បរទេស​ចូល​ប្រទេស​ម៉ាឡេស៊ី​កើនឡើង​ជាង​ ៧០ភាគរយ​នៅដើម​ឆ្នាំនេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ការ​វិនិយោគ​បរទេស​ពី​បរទេស​ចូល​ទៅ​កាន់់​ប្រទេស​ម៉ាឡេស៊ី​ នៅក្នុង​ត្រីមាស​ទី១​ បាន​កើនឡើង៧៣​,៤%នៅក្នុង​សន្ទស្សន៍​ប្រចាំឆ្នាំ​ កើនឡើង​ដល់២៩​,ពាន់​លា​នរីងហ្គី​ត ស្មើនឹង​ប្រមាណ៧ពាន់​លាន​ដុល្លារ​។

អាជ្ញាធរ​អភិវឌ្ឍន៍​វិនិយោគ​ម៉ាឡេស៊ី​ (MIDA​) បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ការ​វិនិយោគ​សរុប​ដែល​បាន​អនុម័ត​ បាន​កើនឡើង៣​,១ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ពោល​មាន​ចំនួន៥៣​,៩ពាន់​លា​នរីងហ្គី​តនៅ​ត្រីមាស​ទី១​ ជាមួយនឹង​ការ​វិនិយោគ​ក្នុង​ស្រុក​ បាន​អនុម័ត​ចំនួន២៤​,៦ពាន់​លា​នរីងហ្គី​តដែល​ស្មើនឹង៤៥​,៦ភាគរយ​ នៃ​ការ​វិនិយោគ​សរុប​។

របាយការណ៍​របស់​MIDA​បាន​បន្ត​ថា​ កំណើន​វិនិយោគទុន​ មាន​ភាព​វិជ្ជមាន​ក្នុង​ត្រីមាស​ទី១នេះ​ នឹង​ជំរុញ​អោយ​មាន​ភាព​ដ៏​រឹងមាំ​នៃ​វិស័យ​ផលិតកម្ម​ ដែល​បាន​កើនឡើង​ដល់១២៦​,៨ ភាគរយ​ ស្មើនឹង១១ពាន់​លា​នរីងហ្គី​ត បើ​ប្រៀបធៀប​ទៅ​នឹង​ត្រីមាស​ទី១ឆ្នាំ​ ២០១៨​។

ការ​វិនិយោគ​បរទេស​នៅក្នុង​គម្រោង​ផលិតកម្ម​ ដែល​បាន​អនុម័ត​បាន​កើនឡើង​ ១២៧​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ពោល​មាន​ថវិកា​ចំនួន​ ២០​,២ ពាន់​លា​នរីងហ្គី​តដែល​ភាគច្រើន​ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​សហរដ្ឋអាមេរិក​ ចិន​ សិង្ហបុរី​ ជប៉ុន​និង​ចក្រភព​អង់គ្លេស​។

ការ​វិនិយោគ​ផ្នែក​ផលិតកម្ម​របស់​ប្រទេស​ចិន​ មាន​ចំនួន៤​,៤ពាន់​លា​នរីងហ្គីដ​ស្មើនឹង១​,0៦​ ពាន់​លាន​ដុល្លារ​ ដែល​រួមបញ្ចូល​ទាំង​ការ​វិនិយោគ​ ពី​ក្រុមហ៊ុន​អេឡិចត្រូនិក​អន្តរជាតិ​ XSD​ ផ្នែក​ផលិត​ក្រដាស​ ហើយ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ជំរុញ​ការអភិវឌ្ឍន៍​នៃ​ការផលិត​ក្រដាស​ ដែល​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​តំបន់​ជាមួយ​ នឹង​ការ​ស្នើ​ឱ្យ​មានការ​វិនិយោគ​ទឺក​ប្រាក់​ប្រមាណ២.៣​ ពាន់​លា​នរីងហ្គី​តស្មើ៥៥០លាន​ដុល្លារ​។

MIDA​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ មាន​គម្រោង​សហការ​ជាមួយ​សាកល​វិទ្យាល័យ​បច្ចេកទេស​ក្នុង​ស្រុក​មួយ​ ដើម្បី​បង្កើន​ជំនាញ​ផលិត​ក្រដាស​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

ទន្ទឹម​នឹង​នេះ​ដែរ​ វិស័យ​សេវាកម្ម​បាន​ទាក់ទាញ​ នៃ​ការ​វិនិយោគ​ដ៏​ធំ​ដែ​លប្រ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​អនុម័ត​មាន​ចំនួន​ ១.៤៤៥​ គម្រោង​ដែល​មានតម្លៃ​ ២៦​,១ ពាន់​លា​នរីងហ្គី​តស្មើនឹង​ ៦,២៧​ ពាន់​លាន​ដុល្លារ​ ។ ជាមួយគ្នា​នេះ​ នៅក្នុង​ត្រីមាស​ទី១ផង​ដែរ​វិស័យ​ចម្បង​ផ្សេង​ៗទៀត​ ក៏​ត្រូវ​បាន​អនុម័ត​ផង​ដែរ​ដែល​មាន​ទឹកប្រាក់​ចំនួន២​,៤ ពាន់​លា​នរីងហ្គី​តស្មើ​ ៥៧៦​ លាន​ដុល្លារ​ដល់​គម្រោង​វិនិយោគ​សរុប​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​សរុប​ដែល​បាន​អនុម័ត​ក្នុង​ខែមករា​ ដល់​ខែមីនា​មាន​ចំនួន​១.៦៧៨គម្រោង​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ឱកាស​ការងារ​ចំនួន៤១.២00​ សម្រាប់​ជូន​ប្រជាជន​ម៉ាឡេស៊ី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here