ប្រធាន​ IMF ​ជំរុញ​ឲ្យ​ប្រទេស​ G20​ ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​ជាអាទិភាព​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោកស្រី​ Christine​ Lagarde​ ប្រធាន​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) កាលពី​ថ្ងៃអាទិត្យ​កន្លងមក​នេះ​ បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​ទាំង២០នៅ​លើ​ពិភពលោក ​(G20​) ផ្តល់​អាទិភាព​លើ​ការ​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោកស្រី​ Lagarde​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ទេ​សាធ​នាគា​រក​ណ្តាល​ និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស ​G20​ នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្តាហ៍​មុន​ថា​ “យើង​បាន​ជួបគ្នា​នៅពេល​នេះ​ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ បង្ហាញ​សញ្ញា​ព្យាករណ៍​ថា​មាន​ស្ថេរ​ភាព​ និង​កំណើន​មានការ​កើនឡើង​ និង​ភាព​រឹង​មុំា​។ ស្រប​ពេល​មានដំណឹង​ល្អ​នេះ​កើនឡើង​ ក៏​ផ្លូវ​ឆ្ពោះទៅ​មុខ​នៅតែ​ស្ថិត​ក្នុង​ភាព​អាសន្ន​ និង​អាច​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​ផង​ដែរ​”។

លោកស្រី​បន្ត​ថា​ “ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ​ អាទិភាព​ដែល​គួរតែ​ដោះស្រាយ​មុនគេ​ គឺ​ភាព​តានតឹង​ពាណិជ្ជកម្ម​ដែល​កំពុង​កើតឡើង​នា​ពេល​បច្ចុប្បន្ន​ ដូចជា​ការ​លុបបំបាត់​ពន្ធ​ និង​ចៀសវាង​ការបង្កើត​បញ្ហា​ថ្មី​ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​”។

លោកស្រី​ Lagarde​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​មេដឹកនាំ​ហិរញ្ញវត្ថុ​ប្រទេស​ G20​ នៅ​ទីក្រុង ​Fukuoka​ ប្រទេស​ជប៉ុន​បាន​និយាយ​ថា​ “នេះ​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកបង្កើត​គោលនយោបាយ​ ដើម្បី​ផ្តល់​នូវ​ភាព​ប្រាកដប្រជា​ និង​ទំនុកចិត្ត​បន្ថែម​ចំពោះ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​មិន​បង្អាក់​ដល់​ការ​រីកចម្រើន​សេដ្ឋកិច្ច​សកល​។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ និង​អភិបាល​ធនាគារ​កណ្តាល​ មក​ពី​ប្រទេស​សេដ្ឋកិច្ច​ក្រុម​G២០​ កាលពី​ថ្ងៃអាទិត្យ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ បន្ទាប់ពី​កិច្ចប្រជុំ២ស្តី​ពី​ពា​ណិ​ ជ្ជ​កម្ម​ និង​សេដ្ឋកិច្ច​ឌីជីថល​ថា​ កំណើន​សេដ្ឋកិច្ច​ជាស​កល​ ហាក់ដូចជា​មាន​ស្ថិរភាព​រហូត​ទៅដល់​ឆ្នាំ២០២០​។ តែ​យ៉ាងណាក៏ដោយ​កំណើន​នេះ​នៅតែ​ទាប​នៅឡើយ​ ហើយ​គ្រោះថ្នាក់​នៅតែ​ផ្អៀង​ទៅ​រក​ទិដ្ឋភាព​អវិជ្ជមាន​ដដែល​។

សេចក្តី​ថ្លែងការណ៍​ដដែល​បន្ត​ថា​ “អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​សង្រ្គាម​ពាណិជ្ជកម្ម​និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​បាន​កើនឡើង​។ យើង​នឹង​បន្ត​ដោះស្រាយ​គ្រោះថ្នាក់​នេះ​ នឹង​ត្រៀមខ្លួន​ធ្វើសកម្មភាព​ថែមទៀត​”។សេចក្តី​ថ្លែងការណ៍​បាន​និយាយ​បន្ថែម​ថា​ ​“យើង​នឹង​ខឹ​តខំ​របស់​យើង​ទ្វេមួយជាពីរ​ សម្រាប់​ដំណោះស្រាយ​ដែល​ផ្អែកលើ​ការ​មូលមតិគ្នា​ ដោយមាន​សេចក្តី​រាយការណ៍​ចុងក្រោយ​នៅ​ត្រឹម​ឆ្នាំ២០២០​”។

នៅពេល​ជាមួយគ្នា​នោះ​ដែរ​បណ្តា​រដ្ឋមន្ត្រី​ទាំងនោះ​ ក៏បាន​អះអាង​ឡើងវិញ​នូវ​ការសន្យា​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​បញ្ចុះតម្លៃ​ រូបិយវត្ថុ​ដែល​មានការ​ប្រកួតប្រជែង​គ្នា​ ដើម្បី​ឱ្យ​សម្រេច​បាន​នូវ​អត្ថ​ប្រយោជន៍​ពាណិជ្ជកម្ម​ដែល​មិន​ត្រឹមត្រូវ​នោះ​។

ពួកគេ​ក៏បាន​សន្យា​ផង​ដែរ​ ដើម្បី​បង្កើន​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​លាង​លុយ​កង្វក់​ ព្រមទាំង​ការ​ផ្តល់​មូលនិធិ​ដល់​ក្រុម​ភេរវជន​ តាមរយៈ​ការប្រើ​ទ្រព្យសម្បត្តិ​ជាក់ស្តែង​ ហើយ​បង្កើន​ច្បាប់​ស្តី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រូបិយវត្ថុ​សម្ងាត់​។

កិច្ច​ព្រមព្រៀង​ធ្វើឡើង​ដោយ​ប្រមុខ​ហិរញ្ញវត្ថុ​នេះ​ នឹង​ត្រូវ​គេ​រាយការណ៍​ទៅ​ឱ្យ​មេដឹកនាំ​របស់​ពួកគេ​នៅ​ឯកិច្ចប្រជុំ​ G20​ ​ដែល​បាន​គ្រោង​ធ្វើ​ពី​ថ្ងៃទី២៨​ ដល់២៩​ ខែមិថុនា​ក្នុង​ទីក្រុង​អូ​សា​កា​ ប្រទេស​ជប៉ុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here