ដោយ នៅ វឌ្ឈនា
ភ្នំពេញៈ សភាពាណិជ្ជកម្ពុជា សហការជាមួយ UN ESCSAP ដើម្បីពិភាក្សាស្តីពីការសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយក្រដាសស្នាម ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច។
កិច្ចប្រជុំពិភាក្សាពិភាក្សាការងារស្តីពី “ការសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនចាំបាច់ប្រើប្រាស់ក្រដាសស្នាមក្នុងប្រទេសអភិវឌ្ឍន៍តិចតួច” “Facilitation Cross-Border Paperless Trade in LDCs for Regional Integration and Sustainable Development (Phase ១)។
-->
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយនិងមន្រ្តីបេសកកម្ម UN-ESCAP ស្តីពី “ការសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនចាំបាច់ប្រើប្រាស់ក្រដាសស្នាមក្នុ ងប្រទេសអភិវឌ្ឍន៍តិចតួច” “Facilitation Cross-Border Paperless Trade in LDCs for Regional Integration and Sustainable Development (Phase 1)” ដែលគម្រោងនេះត្រូវបានផ្តួចផ្តើមដោយ UN-ESCAP និង EIF។ គម្រោងនេះ ក៏បាននឹងកំពុងអនុវត្តនៅបណ្តាប្រទេសមួយចំនួនទៀតរួមមាន ប្រទេស Nepal ប្រទេស Bangladesh និងប្រទេស Timor-Leste។
លោកបន្តថា ដើម្បីធ្វើអោយការផ្តួចផ្តើមនៃការអនុវត្តគម្រោងចាប់ផ្តើម UN-ESCAP បានចាត់តាំងមន្រ្តីបេសកកម្មរបស់ខ្លួន ដើម្បីចុះសិក្សាវាយតម្លៃសម្រាប់ការត្រៀមខ្លួនរបស់ប្រទេសកម្ពុជាទាក់ទងកិច្ចការផ្លូវច្បាប់ និងបច្ចេកទេសដែលមានស្រាប់ក្នុងការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយមិនចាំបាច់ប្រើប្រាស់ក្រដាសស្នាម។ លោកឧកញ៉ា បានឆ្លើយតប នឹងគាំទ្រគម្រោងសិក្សានេះ ហើយបានផ្តល់ធាតុចូល និងចែករំលែកអនុសាសន៍សំខាន់ៗតំណាងផ្នែកឯកជន ដែលពាក់ព័ន្ធនឹងគម្រោងនេះផងដែ។
លោកបន្តទៀតថា “ការបំពេញបែបបទឯកសារក្រដាសស្នាមច្រើន ដំណាក់ការ វាជាឧបសគ្គ និងជាផលលំបាកមួយសម្រាប់ក្រុមហ៊ុនតូចៗ ជាពិសេសអាចប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម នៃប្រទេសដែលកំពុងតែមានការអភិវឌ្ឍតិចតួច”។ លោកឧកញ៉ាបន្តទៀតថា “នៅពេលដែលលុបបំបាត់នូវគោលការបំពេញក្រដាសស្នាមច្រើន ទម្រង់ច្រើនតំណាក់កាល វានឹងកាត់បន្ថយពេលវេលា និងចូលរួមសម្រួលដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាជួយលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគផងដែរ”៕