ដំណឹង​ល្អ៖ រថភ្លើង​រត់​កណ្តាល​ក្រុងភ្នំពេញ​នឹង​បើក​ដំណើរការ​មុនពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ដំណឹង​ល្អ​មកដល់​ទៀតហើយ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដោយ​ពួកគេ​មាន​ជម្រើស​ថ្មី​មួយ ដោយ​អាចធ្វើ​ដំនើរ​តាម​ខ្សែ​រថភ្លើង​ថ្មី​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សា​ធាណៈ​ការ និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល​បាន​ថ្លែង ក្នុង​ពិធី​បើក​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត នៅតាម​ប   ណ្តោ​យ​ផ្លួ​វ​ជាតិ​លេខ៦អា នា​ព្រឹក​ថ្ងៃទី២១ ធ្នូ​នេះ​ថា ខ្សែ​រថភ្លើង​នេះ​នឹង​ចាក​ចេញពី​ចំណត​រា​ជាយ​ស្ម័​យាន ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ដំណើរការ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខនេះ។

អ្វីដែល​កាន់​ពិសេស​ខ្សែ​រថភ្លើង​នេះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​បី​ខែ។

ខ្សែ​រថភ្លើង​ធុន​ស្រាល​នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Toll Railway ដែលជា​បុត្រ​ស​ម្ព័​ន្ឋ​របស់​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា​គិត ម៉េង៕

LEAVE A REPLY

Please enter your comment!
Please enter your name here