ប្រែសម្រួលដោយម៉ា ណេត
បាងកក៖ វិស័យលក់រាយរបស់ប្រទេស (ផ្តោតលើការលក់តូបក្នុងផ្សារទំនើប) កំពុងស្ថិតក្នុងដំណាក់កាល នៃការផ្លាស់ប្តូរទៅរកបច្ចេកវិទ្យាដ៏សំខាន់ បំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយប្រតិបត្តិករត្រូវតែសម្របខ្លួនឲ្យទាន់នឹងសភាពនៃការផ្លាស់ប្តូរនេះ។
កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយថា ស្ថានភាពភាពលក់រាយ និងឥរិយាបថផ្លាស់ប្តូររបស់អ្នកប្រើប្រាស់បាននាំមកនូវការលេចឡើងនៃទម្រង់លក់រាយថ្មី និងការទទួលយកបច្ចេកវិទ្យាថ្មីៗ។ អ្នកលក់ដូរតាមបែបប្រពៃណីត្រូវបានបង្ខំឲ្យមានការវិវឌ្ឍ និងវិនិយោគលើការផ្លាស់ប្តូរយុគសម័យឌីជីថល។
-->
ការផ្គត់ផ្គង់ដែលកំពុងរីកចម្រើននៅបាងកក នឹងដាក់សម្ពាធបន្ថែមទៀតទៅលើមជ្ឈមណ្ឌលចាស់ៗ ដើម្បីឲ្យមានកែលម្អ និងធ្វើឲ្យប្រសើរឡើង ដើម្បីរក្សាបាននូវការប្រកួតប្រជែង។ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៩ ការផ្គត់ផ្គង់ការលក់រាយសរុបនៅទីក្រុងបាងកកមានចំនួន៧,៨លានម៉ែត្រការ៉េ កើនឡើង៣,៧០ភាគរយ ធៀបនឹងឆ្នាំមុនបើយោងតាមក្រុមហ៊ុន CBRE Thailand។
ការផ្គត់ផ្គង់លក់រាយថ្មីសរុបទាំងអស់ឆ្នាំ២០១៩ នឹងកើនឡើងចំនួន១ភាគ៣ បើធៀបនឹងឆ្នាំមុន។ ហើយនៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់លក់រាយសរុបទំនងជានឹងលើសពី ៨លានម៉ែត្រការ៉េដែលភាគច្រើន នៃការកើនឡើងនៃការអភិវឌ្ឍចម្រុះនៃទីប្រជុំជន។
ដើម្បីបន្តរក្សាជំនួញរបស់ខ្លួន អ្នកលក់រាយធំៗកំពុងវិនិយោគ ក្នុងទម្រង់លក់រាយថ្មីដូចជា នៅក្នុងការអភិវឌ្ឍចម្រុះ និងផ្សារទំនើបដើម្បីពង្រីកផលប័ត្ររបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកលក់រាយតូចៗដែលមិនអាចកែច្នៃ និងធ្វើឲ្យឡើងនៃការវិនិយោគរបស់ខ្លួនបាន និងកំពុងជួបផលលំបាកក្នុងការប្រជែងក្នុងទីផ្សារ។
ពាណិជ្ជកម្មអេឡិចត្រូនិចកំពុងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ ផលប៉ះពាល់កំពុងកើនឡើង ព្រោះវាផ្តល់ឲ្យអតិថិជននូវជម្រើស និងភាពងាយស្រួលដែលផ្សារទំនើបមិនអាចបំពេញបាន។
យោងតាមទីភ្នាក់ងារអភិវឌ្ឍន៍អេឡិចត្រូនិចថៃ (ETDA) បានឲ្យដឹងថា តម្លៃនៃការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចថៃបានកើនឡើង១៤ភាគរយ ក្នុងឆ្នាំ២០១៨ ប្រហែល ៣,២ ពាន់ពាន់លានបាត ហើយកំណើននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២០ភាគរយនៅឆ្នាំនេះ។ ការលក់រាយផ្ទាល់បានកើនឡើងតែ ៣ ទៅ៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមក្រសួងសេដ្ឋកិច្ចឌីជីថលឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃនឹងដើរតួយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្មទាំងអស់ ហើយត្រូវបានគេរំពឹងថានឹងឈានដល់២៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០២៧ ។ ធនាគារធំបំផុតទាំងបួនរបស់ប្រទេសនេះ បានបោះបង់ចោលនូវថ្លៃសេវាប្រតិបតិ្តការឌីជីថល ចាប់តាំងពីខែមេសាឆ្នាំមុនដើម្បីចាប់អតិថិជន៕