ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន GE Renewable Energy របស់ប្រទេសហូឡង់បានបោះទុនប្រមាណ៤០០លានដុល្លារសាងសង់កង្ហារស្រូបខ្យល់ធំជាងគេ ក្នុងពិភពលោកសម្រាប់ផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់នៅក្នុងប្រទសនេះ។

ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន GE Renewable Energy របស់ប្រទេសហូឡង់បានបោះទុនប្រមាណ៤០០លានដុល្លារសាងសង់កង្ហារស្រូបខ្យល់ធំជាងគេ ក្នុងពិភពលោកសម្រាប់ផ្គត់ផ្គង់អគ្គិសនីប្រើប្រាស់នៅក្នុងប្រទសនេះ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនបានងឲ្យដឹងថា កង្វាស្រូបខ្យល់នេះ មានឈ្មោះថា Haliade-X ដែលមាន ២៦០ ម៉ែត្រ និងស្លាបរបស់វាមានប្រវែង ១០៧ ម៉ែត្រដែលវែងជាងទីលានបាល់ទាត់ ។ មិនតែប៉ណ្ណោះកង្ហា Haliade-X នេះ អាចផលិតអគ្គិសនីបានប្រមាណ១២ម៉េហ្គាវ៉ាត់ និងអាចផ្គត់ផ្គង់បាន១៦,០០០ខ្នងផ្ទះ។
ក្រុមហ៊ុន GE បានដាក់មាស៊ីស្ទង់មួយ ក្នុងចំណោមម៉ាស៊ីស្ទង់ជាច្រើនផ្សេងទៀត នៅតំបន់សមុទ្រខាងជើងបានបញ្ជាក់ថា អាចផលិតអគ្គិសនីបានចំនួន៦៧ម៉េហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
តំណាងក្រុមហ៊ុននេះបានបញ្ជាក់ថា ដំណើការសាងសង់ជាផ្លូវការនឹងត្រូវសាងសង់នៅក្នុងរដូវក្តៅឆ្នាំនេះ ហើយការធ្វើតេស្តសាកល្បងម៉ាស៊ីន នឹងត្រូវធ្វើជាបន្តបន្ទាប់ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលទិន្នន័យគ្រប់គ្រាន់ ក្នុងទទួលការបានវិញ្ញាបនប័ត្រដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មក្នុងជាផ្លូវការនៅឆ្នាំ២០២១។

ប្រទេសហូឡង់ ជាប្រទេសមួយដ៏ល្បីល្បាញ ក្នុងការសាងសង់កង្ហាស្រូបខ្យល់ផ្គត់ផ្គង់អគ្គិសនីក្នុងសម្រាប់ប្រើប្រាស់ក្នុងស្រុក ។ ការសាសង់កង្វាស្រូបខ្យល់ Haliade-X នេះ នឹងក្លាយជាកង្ហាធំជាងគេបំផុតនៅលើពិភពលោក ដោយគ្មានប្រទេសណាមួយប្រៀបដូចបាន៕