ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ផ្អែកលើកចលនការកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ កំនើនសេដ្ឋកិច្ចឆ្នាំ២០១៩ ត្រូវបានព្យាករណថា អាចសម្រេចបានក្នុងរង្វង់៧,១ភាគរយ ដូចការគ្រោងទុកក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
យោងតាមសារាចរណែនាំស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២០-២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩កន្លងមកនេះបានឲ្យដឹងថា ; សម្រាប់ឆ្នាំ២០២០ ខាងមុខនេះសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវរំពឹងថានឹងថមថយកំណើនមកត្រឹម៦,៥ភាគរយ ដោយសារការរំពឹងទុកផលប៉ះពាល់ នៃលទ្ធភាពក្នុងការដក EBA ដែលអាចនឹងត្រូវដាក់សម្ពាធដល់ការនាំចេញរបស់កម្ពុជា ជាពិសេសលើផលិតផលកាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប។
កំណើននេះត្រូវបានគាំទ្រ ដោយកំណើនវិស័យកសិកម្មប្រមាណ១,៧ភាគរយ និងកំនើនវិស័យឧស្សាហកម្មប្រមាណ៨,៩ភាគរយ ដែលវិស័យនេះគាំទ្រដោយកំណើនវិស័យសំណង់ និងវិស័យឧស្សាហកម្មផ្សេងទៀត ខណៈដែលវិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំណើនទាបប្រមាណ៣,៥ភាគរយ និងវិស័យសំណង់អាចសម្រេចបានប្រមាណ១៦,១ភាគរយ ព្រមទាំងកំណើនវិស័យសេវាកម្ម អាចនឹងសម្រេចបានរង្វង់១៦,១ភាគរយ។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងកម្រិតទាបប្រមាណ ២,៨ភាគរយ និង២,៩ភាគរយ ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារតែការរំពឹងទុកនៃកមណើនយឺតនៃថ្លៃម្ហូបអាហារ និងថ្លៃដឹកជញ្ជូន។ អាត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយសារស្ថិរភាពក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ពោលគឺស្ថិតក្នុងរង្វង់៤០៥០ រៀលក្នុងមួយដុល្លារអាមេរិក ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំនឿទុកចិត្តពីសំណាក់សាធារណៈជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងការគ្រប់គ្រងសាច់ប្រាក់ ក្នុងវិស័យហិរញ្ញវត្ថុ។
ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករណ៍ថា នឹងស្ថិតនៅក្នុងអត្រា ៩,៦ភាគរយ និង៩,៣ភាគរយនៃផសស ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ ការរួមតូចនៃឱនភាពគណីចរន្តនេះ នឹងត្រូវឆ្លុះបញ្ចាំងតាមរយៈការរំពឹងទុក ការបន្តកើនឡើងនៃចំណូលដែលបនាពីភ្ញៀវទេសចរណ៍អន្តរជាតិ និងការថយចុះនៃឱនភាពសមតុល្យពាណិជ្ជកម្ម ដោយសារការថមថយ នៃការនាំចូលវត្ថុធាតុដើមកាត់ដេរ ស្របនឹងកំណោះនទាបនៃការនាំចេញផលិតកាត់ដេរ។
ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់១១,៥០៥លានដុល្លារអាមេរិក និង១៣,០០៧លានដុល្លារអាមេរិក ដែលធានាការនាំចូលឆ្នាំបន្ទាប់បាន ៥,៨ខែ និង៦,១ខែ៕






