រដ្ឋសភា​ឯកភាព​ឱ្យ​ក្រុមហ៊ុន​ចំនួន​បី​វិនិយោគ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​កម្ពុជា​បាន​ឯកភាព​លើ​សេចក្តី​ព្រៀង​ច្បាប់​ចំនួន​បី​ ឲ្យ​ក្រុមហ៊ុន​ចំនួន​បី​ដើម្បី​អភិវឌ្ឍន៍​ និង​វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ ដើម្បី​ឆ្លើយតប​នឹង​កំនើ​ននៃ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​។

សេចក្តី​ព្រាង​ច្បាប់់​ដែល​បាន​អនុម័ត​នោះ​រួមមាន​ ទី១​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​ យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុម​ហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊ល​ឯ.ក​ ទី២​ សេចក្តី​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុម​ហ៊ុន​អេ​សភី​អេ​លភី ​( ខេម​បូ​ឌា​ ) ឯ.ក​ និង​ទី៣សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ការ​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ក្រុម​ហ៊ុន​ស្នេ​ថេ​ក ខូ​អិល​ធី​ឌី​។

នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ ជាមួយ​តំណាង​រាជរដ្ឋាភិបាល​នៅ​រសៀល​ថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ លោ​កស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​លើកឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​បី​នេះ​ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ អោយ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ តាមរយៈ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​។ ថាមពល​អគ្គិសនី​គឺជា​ ប្រភព​ថាមពល​សំខាន់​មិន​អាច​ខ្វះ​បាន​នៅក្នុង​ជីវ​ភា​ពប្រ​ចំា​ថ្ងៃ​។

លោក​រដ្ឋមន្រ្តី​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ នៅ​ទូ​ទំាង​ប្រទេស​ ពិសេស​នៅ​រាជធានី​ភ្នំពេញ​ បាន​កើនឡើង​ជាលំដាប់​ ក្នុង​អត្រា​ខ្ពស់​។ ដើម្បី​បំពេញ​តម្រូវការ​អគ្គិសនី​ រាជរដ្ឋាភិបាល​បាន​អនុម័ត​គម្រោង​អភិវឌ្ឍ​ថាមពល​អគ្គិសនី​ជាច្រើន​ នៅក្នុង​នោះ​ ក្រុមហ៊ុន​ចំនួន​បី​ ដែល​មានឈ្មោះ​នៅក្នុង​សេចក្តី​ព្រាងច្បាប់​ខាងលើ​នេះ​ បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​យ៉ាងសកម្ម​ផង​ដែរ​”។ លោក​បន្ត​ថា​ “ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ខាងលើ​ ជា​ការជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ចូលរួម​អភិវឌ្ឍន៍​ជាតិ​”។

លោក​ ជាម​ យៀប ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវនកម្ម​នៃ​រដ្ឋសភា​ បាន​គំា​ទ្រ​សេចក្តី​ព្រាងច្បាប់​ខាងលើ​ និង​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ ពិសេស​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​បាន​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ថាមពល​ឆ្លើយតប​កំណើន​សេដ្ឋកិច្ច​ និង​ជីវភាព​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​ប្រជុំ​ពិនិត្យ​សិក្សា​ទៅតាម​នីតិវិធី​ គណៈកម្មការ​ជំនាញ​រដ្ឋសភា​បានសម្រេច​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទំាង​បី​នោះ​ ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​ ពិនិត្យ​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​ក្នុង​ពេល​ឆាប់​ៗនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here