ដោយ វុត្ថា
កូឡំបូៈ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានចាប់ផ្តើមងើបឡើងវិញ ដោយក្នុងឆមាសទី១ឆ្នាំនេះ កំនើនសេដ្ឋកិច្ចស្រីសង្កាបានកើនប្រមាណ៣,៧ភាគរយ បើធៀបនឹងឆ្នាំមុន ដោយកំណើននេះបានមកពីការរីកចម្រើននៃវិស័យ កសិកម្ម និងឧស្សាហកម្មសំណង់។
យោងតាមរបាយការណ៍របស់នាយកដ្ឋានជំរឿន និងស្ថិតិរបស់អាជ្ញាធរស្រីលង្កាចេញផ្សាយកាលពីពេលថ្មីនេះបានឱ្យដឹងថា វិស័យកសិកម្មបានកើនឡើងប្រមាណ៥,៥ ភាគរយ ខណៈដែលវិស័យឧស្សាហកម្មសំណង់បានកើនឡើង៣ភាគរយ និងវិស័យសេវាកម្មបានកើនឡើង៤,១ ភាគរយ។
-->
របាយការណ៍ដដែលបន្តថា ក្នុងចំណោមសកម្មភាពអនុវិស័យកសិកម្មការដាំដុះស្រូវបានកើនឡើង១៣,១ ភាគរយនៅក្នុងត្រីមាសទី១ បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំ ២០១៨ ខណៈដែល នៅក្នុងសកម្មភាពឧស្សាហកម្មសំណង់ និងការជីកយករ៉ែបានកើនឡើង៦,៩ភាគរយ និង៥,៨ភាគរយរៀងៗខ្លួន។
លោក Mangala Samaraweera រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្រីលង្កាកាលពីសប្តាហ៍មុនបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះនៃការផ្ទុះអំពើភេរវកម្មកាលពីថ្ងៃអាទិត្យមុន។
ធនាគារកណ្តាលរបស់ប្រទេសស្រីលង្កាបានព្យាករណ៍ថា កំណើនផ.ស.ស សរុបនឹងកើនឡើងប្រហែល៣ទៅ៣,៥% សម្រាប់ឆ្នាំ ២០១៩ នេះ ។ ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) និងធនាគារពិភពលោក (WB) ក៏បានព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចប្រកបដោយសុទិដ្ឋិនិយមនៃប្រទេសនេះ អាចនឹងកើនឡើង៣.៥%ផងដែរ៕