ដោយ Donald Lee
ភ្នំពេញៈ ក្រុមសម្ព័ន្ធចម្រុះស្រូវអង្ករសរីរាង្គកម្ពុជាមួយ បានឈ្នះពានរង្វាន់ឧស្សាហកម្មម្ហូបអាហារដ៏មានកិត្យានុភាពនៅសប្តាហ៍នេះ ដែលបានរៀបចំឡើងនៅទីក្រុង Amsterdam។
អង្គភាព IBIS Rice ជាក្រុមមិនរកប្រាក់ចំណេញ ដោយមានបណ្តាញកសិករខ្មែរចំនួន១,០០០នាក់គឺជាអ្នកឈ្នះពាន រង្វាន់ផលិតផលថ្មី ប្រកបដោយនិរន្តរភាពនៅឯកម្មពិធីពានរង្វាន់ស្បៀងអាហារ ប្រកបដោយនិរន្តរភាពអន្តរជាតិឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមអ្នកស្រាវជ្រាវមកពី Ecovia Intelligence។
-->
ពានរង្វាន់នេះផ្តោតលើអ្នកប្រតិបត្តិការម្ហូបអាហារ ជំរុញឧស្សាហកម្មដែលមាននិរន្តរភាព។
ភា្នក់ងារ IBIS ទិញអង្ករផ្ការំដួលពីកសិករកម្ពុជាជិត៥០ភាគរយនៃទីផ្សារ។ ជាការផ្លាស់ប្តូរ កសិករក្នុងភូមិភ្នំដងរែកយល់ព្រមមិនចូលរួម ក្នុងការបំផ្លាញព្រៃឈើ និងសត្វព្រៃឡើយ។ អង្ករនេះត្រូវបានទទួលស្គាល់ដោយ មានសរីរាង្គត្រូវនឹងស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍មួយចេញដោយក្រសួងកសិកម្ម រុក្ខប្រមាញ់់ និងនេសាទបានឱ្យដឹងថា អង្ករជិត១៧១,០០០តោន ត្រូវបាននាំចេញពីកម្ពុជាក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។ គោលដៅនាំចេញកំពូលគឺចិនមានជាង៧៥,០០០តោន និងសហភាពអឺរ៉ុបមានជាង៥១,០០០តោន។ ការនាំចេញរបស់សហភាពអឺរ៉ុប បានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការដាក់ពន្ធលើតម្លៃអង្កពីអឺរ៉ុប ដែលបានចូលជាធរមានក្នុងឆ្នាំនេះ។ ប្រទេសកម្ពុជាផលិតស្រូវបានសរុបចំនួន ១០,៨ លានតោនក្នុងឆ្នាំ ២០១៨៕