ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ព្រមគ្នាជាមួយនឹងការសុំលាលែងតំណែងរបស់លោក យន្ត មីន និងតែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចដកតំណែងលោក ញឹម វណ្ណដា ហើយជំនួសដោយលោក គន់ គីម វិញ ។
នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ស្របពេលដែលសម្តេច តេជោ ហ៊ុន សែន បានសម្រេចដកតំណែងលោក យន្ត មីន តាមការស្នើសុំ និងបានជំនួសដោយលោក គួច ចំរើន ក្នុងនាមជាអភិបាលខេត្តព្រះសីហនុនោះ សម្ដេចក៏បានសម្រេចតែងតាំងលោក គន់ គីម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្ថែមលើមុខងារបច្ចុប្បន្ន ជំនួសលោក ញឹម វណ្ណដា ។
ការដកតំណែងលោក ញឹម វណ្ណដា ក្នុងនាមជាទេសរដ្ខមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមហេតុផលថា លោកខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយកើតមានគ្រោះមហន្តរាយដួលរលំបាក់អគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់៕







