CDC​ អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ២ មានតម្លៃ​ ៦,៩លាន​ដុល្លារ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ២ ដែល​មានតម្លៃ​ប្រមាណ​ ៦,៩លាន​ដុល្លា​សហរដ្ឋអាមេរិក​ ដែល​ផ្តល់​ឪកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ជាង​ ២០០០​ នាក់​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​នេះ​បានឱ្យ​ដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “ALCLAMORE​ HOMETEXTILE​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ស្រោមពូក​ ស្រោមខ្នើយ​ ភួយ​ កំរាលពូក​ និង​វាំងនន​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ២០៥K​ ភូមិ​គោក​ព្រិច​ សង្កាត់​សំរោងក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៥២៨កន្លែង​។

២- “XINLONGTAI​ (CAMBODIA​) INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​-ប៉ាក់​ និង​បោះពុម្ព​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ ឃុំ​បែកចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨២១កន្លែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here