ប្រែសម្រួលដោយ យុទ្ធ
ភ្នំពេញៈ ប្រទេសកម្ពុជា និងចិន គ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ ពាន់លានដុល្លារនាពេលខាងមុខ។ នេះយោងតាមសារព័ត៌មានអនឡាញ Business Report ចុះផ្សាយកាលពីម្សិលមិញនេះ។
នៅក្នុងខែ មករា លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិនបានជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែនសម្រាប់វេទិកាលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគចិន-កម្ពុជាឆ្នាំ២០១៩នៅទីក្រុងប៉េកាំង។ ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានជួបជាមួយលោកស៊ី ជីនពីង ដើម្បីចាប់ផ្តើមកិច្ចចរចាទ្វេភាគី ដែលសម្តេចបានស្នើសុំជំនួយបន្ថែម ;ពីប្រទេសចិនដែលជាម្ចាស់ជំនួយ និងជាអ្នកវិនិយោគធំបំផុតរបស់កម្ពុជា។
-->
ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក ស៊ី ជីនពីង បានថ្លែងថា “ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបង្កើតអនាគតដែលបានចែករំលែក ក្នុងចំណោមសហគមន៍នេះ”។
ហេតុដូច្នេះបាននាំឲ្យលោកស៊ី ជីនពីង អំពាវនាវឲ្យប្រទេសទាំងពីររក្សាការផ្លាស់ប្តូរកម្រិតខ្ពស់របស់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍មួយ បានដកស្រង់ចេញពីរដ្ឋមន្ត្រីការបរទេសកម្ពុជា បានបង្ហាញថា លោក ស៊ី ជិនភីងបានប្រាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាចិនចង់ពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាមួយកម្ពុជា។
ទោះបីជាប្រទេសទាំងពីរ បានមើលឃើញពីការជឿនលឿន នៃកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគីក៏ដោយ ក៏លោក Hu Chunhua ឧបនាយករដ្ឋមន្ត្រីចិន បានសម្តែងក្តីសង្ឃឹម សម្រាប់ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេរភាគីបន្ថែម។
ដោយចង់ជួយដល់កម្ពុជា ចិននឹងពង្រឹងការផ្សារភ្ជាប់ជាមួយ កម្ពុជាដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍ខ្លួន ដោយការជំរុញរួមគ្នានូវគម្រោងខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ (BRI)។
ប្រទេសចិនជឿជាក់ថា ពួកគេកំពុងគាំទ្រកម្ពុជា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាស្ថេរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងផងដែរថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតូចៗជាច្រើន ដែលកម្ពុជានឹងទទួលបានដូចជាការទទួលបានផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ការផ្តួចគម្រោងផ្តើមទឹកស្អាត និងការជួសជុលប្រាសាទ ដែលទាំងអស់នេះនឹងត្រូវបានផ្តល់ដោយប្រទេសចិន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិនសន្យាផ្ដល់ជំនួយ៤ពាន់លានយ័ន (៥៨៧,៦លានដុល្លារអាមេរិក) ក្នុងរយៈពេលបីឆ្នាំខាងមុខ ក្នុងការជួយជំនួយក៏ពិតមែន ប៉ុន្តែសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកចេញពីក្រសួងការបរទេសចិន មិនបាននិយាយអំពីជំនួយហិរញ្ញវត្ថុទេ។
ដោយសារហេដ្ឋារចនាសម្ព័ន្ធ ជារឿងអាទិភាពសម្រាប់កម្ពុជា ក៏ដូចជា ប្រទេសចិនមានបទពិសោធសម្បូរបែប ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ។ ដូច្នេះវាឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងកម្ពុជា និងចិន។ បច្ចុប្បន្ននេះភាគច្រើននៃផ្លូវថ្នល់ និងស្ពានស្ថិតនៅកម្ពុជា ត្រូវបានផ្តល់មូលនិធិដោយប្រទេសចិន៕