តោះ​ទៅ​មើល​គំរោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ២០១៨

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានបង្ហាញ​ពី​គំរោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ជាច្រើន សម្រាប់​ឆ្នាំ២០១៨ និង​បណ្តា​ឆ្នាំ​ខាងមុខ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ ដោយបាន​ប្រកាស​ពី​គម្រោងធំៗចំនួន ១៥ ដែល​ក្រសួង កំពុង​អនុវត្ត​ក្នុង​ការសាងសង់​ផ្លូវជាតិ ផ្លូវ​ល្បឿន​លឿន ផ្លូវ​រថភ្លើង និង​កំពុងផែ ព្រមទាំង​គម្រោង​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​ទាំង ១៥ រួមមាន ទី១ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី២ កំពុង​សាងសង់ ទី២ផ្លូវ​ក្រវាត់ក្រុង​ទី៣ បាន​ចរចារ​ចប់​ហើយ ទី៣ផ្លូវជាតិ​លេខ៥ ពី​បាត់ដំបង ទៅ​សិរីសោភ័ណ ពង្រីក​ជា៤គន្លង កំពុង​សាងសង់ ទី៤ ផ្លូវជាតិ​លេខ៥ ពី​ព្រែក​ក្តាម ទៅ​បាត់ដំបង ពង្រីក​ជា ៤គន្លង ដេញថ្លៃ​រួចហើយ ទី៥ ផ្លូវ​រថភ្លើង​ពី​រ៉ា ទៅ​ព្រលានយន្តហោះ​ភ្នំពេញ កំពុង​សាងសង់ បញ្ចប់​ខែមីនា ឆ្នាំ២០១៨ ទី៦ ផ្លូវ​រថភ្លើង ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត កំពុង​សាងសង់ បញ្ចប់​ខែវិច្ឆិកា ឆ្នាំ២០១៨។

ទី៧ ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ ដល់​ថ្នល់បំបែក ពង្រីក​ជា ៤គន្លង ទី៨ ផ្លូវជាតិ​លេខ១១ ពី​អ្នក​លឿង ដល់​ថ្នល់ទទឹង (ផ្លូវជាតិ​លេខ៧) ទី៩ ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ស្ទឹងត្រង់ កំពុង​សាងសង់ ទី១០ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះ​ស៊ី​ហ​នុ ចរចា​ចប់​ហើយ នៅ​រងចាំ​ចុះហត្ថលេខា​អនុវត្ត​គម្រោង ទី១១ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត កំពុង​សិក្សា​ឡើងវិញ ដោយ JICA ជប៉ុន ទី១២ផ្លូវ​រថភ្លើង​អាកាស AGT នៅ​ភ្នំពេញ កំពុង​វាយតម្លៃ​ដោយ JICA ជប៉ុន ទី១៣ កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ នឹង​បញ្ចប់​នៅ​ឆ្នាំ២០២២ ទី១៤ គម្រោង​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​នៅ​ភ្នំពេញ កំពុង​វាយតម្លៃ ទី១៥គម្រោង​ផ្លូវ​ពី​បាត់ដំបង​ទៅ​កោះកុង បន្តទៅ​ខេត្ត​ព្រះសីហនុ កំពុង​សិក្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here