ដោយ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន Wärtsilä ដែលបានចុះបញ្ជីនៅទីក្រុងហីលៀនគី ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនី ដែលមានមូលដ្ឋាននៅទីក្រុង Finland នឹងសាងសង់រោងចក្រថាមពល២០០មេហ្គាវ៉ាត់នៅក្នុងខេត្តកណ្តាល ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំក្រោយ។
កិច្ចសន្យានេះត្រូវបានបង្កើតឡើងកាលពីខែមុន ដោយក្រុមហ៊ុន CGGC-UN Power Co ដែលគ្រប់គ្រងដោយចិន ហើយនឹងត្រូវដំណើរការដោយអគ្គិសនីកម្ពុជា (EDC) ដែលគ្រប់គ្រងដោយរដ្ឋនៅកម្ពុជា។
-->
រោងចក្រអគ្គិសនីនេះ នឹងមានម៉ាស៊ីនប្រើប្រេងពីរមានប្រសិទ្ធភាពខ្ពស់ចំនួន 50គ្រឿង ដែលនឹងដំណើរការប្រេងឥន្ធនៈធុនធ្ងន់ ហើយនឹងប្តូរទៅប្រើប្រេងឥន្ធនៈឧស្ម័នធម្មជាតិនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបានដាក់ឲ្យអនុវត្តនៅកម្ពុជានេះ។ នេះបើយោងតាមក្រុមហ៊ុន Wärtsilä។
លោក Liu Fei ប្រធាន CGGC-UN Power បាននិយាយនៅក្នុងរបាយការណ៍មួយថា “នេះគឺជារោងចក្រដំឡើងថាមពលដំបូងគេបង្អស់របស់យើង នៅក្នុងប្រទេសកម្ពុជា ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រពីក្រុមហ៊ុន Wärtsilä ក្នុងការផ្តល់ឧបករណ៍ផលិតរបស់ពួកគេជាមួយពេលវេលាដ៏ខ្លី”។ លោកបានបន្ថែមថា “វានឹងធ្វើឲ្យគម្រោងនេះត្រូវបញ្ចប់នៅឆ្នាំក្រោយ ដូច្នេះការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលត្រូវការអាចដំណើរការតាមការគ្រោងទុក”។
រដ្ឋាភិបាលកម្ពុជាបាន និងកំពុងព្យាយាម ដើម្បីធានានូវបណ្តាញអគ្គីសនីរបស់ខ្លួន បន្ទាប់ពីរដូវប្រាំង ដែលមានរយៈពេលដ៏វែងបានធ្វើឲ្យមានកង្វះអគ្គីសនី នៅទូទាំងកម្ពុជាក្នុងឆ្នាំនេះ។
កាលពីម្សិលមិញរដ្ឋសភាបានអនុម័តគម្រោងវិនិយោគ ក្នុងទំនប់វារីអគ្គិសនី៨០ មេហ្កាវ៉េថ្មីដែលមានតម្លៃ ២៣១លានដុល្លារនៅពោធិសាត់ និងអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា កម្ពុជាផលិតអគ្គិសនីបាន ២,៦៥០មេហ្គាវ៉ាត់កាលពីឆ្នាំមុន៕