ដោយ វុត្ថា
ភ្នំពេញៈ សេដ្ឋកិច្ចរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី (GDP) បានកើនឡើង៥,១ភាគរយ ក្នុងទីត្រីមាសទី១បើធៀបទៅត្រីមាសមុនមានកំនើនតែប្រមាណ៤,៩ ភាគរយ ។
យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក (World Bank)ស្តីពី សេកិច្ចរបស់ឥណ្ឌូនេស៊ី ចេញផ្សាយកាលពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនៅតែមានភាពរឹង ដែលអាចជួយកាត់បន្ថយភាពក្រីក្រីឱ្យនៅកម្រិត
៩,៧ភាគរយ បើទោះមានបញ្ហាសេដ្ឋកិច្ចខ្លះនៅក្នុងឆ្នាំ២០១៨ក៏ដោយ។
-->
លោក Rodrigo A. Chaves នាយកធនាគារពិភពលោកប្រចាំនៅប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ដើម្បីរក្សានៅកំណើននេះឱ្យបានយូអង្វែង រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីត្រូវតែពង្រឹង និងកំណែទម្រង់បន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងលើគោលនយោបាយហិរញ្ញវត្ថុ និងសារពើពន្ធឱ្យបានរឹងមុំា។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ៥.១ភាគរយនៅឆ្នាំ២០១៩នេះ និងកើនឡើងប្រមាណ៥.២ភាគរយ នៅក្នុងឆ្នាំ២០២០ ដោយសារកត្តាការគំាទ្រ ការពីការចំណាយរបស់វិស័យឯកជន ដែលត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ខណៈអតិផរណានៅមានកម្រិតទាបហើយទីផ្សារពលកម្មរឹងមាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ World Bank បានឱ្យដឹងថា ការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីនាពេលនេះ ស្របពេលដែលមានការកើនឡើងនូវភាពតានតឹងថ្មីនៅលើពិភពលោក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក។
លោកស្រី Ann Jeannette Glauber អ្នកគ្រប់គ្រងផ្នែកអនុវត្តន៍ធនាគារពិភពលោកសម្រាប់បរិស្ថាន និងធនធានធម្មជាតិបានឱ្យដឹងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចរីកចម្រើននៅក្នុងតំបន់ និងពិភពលោក៕