សមាគម​ពាណិជ្ជកម្ម​ចិន៖ យុទ្ធសាស្ត្រ «ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ» កំពុងមាន​ការរីកចម្រើន​នៅ​កម្ពុជា

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​អះអាងថា យុ​ទ្ឋ​សាស្ត្រ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​បាននិងកំពុង​រីកចម្រើន​នៅ​កម្ពុជា ហើយ​ការបង្កើត​ថ្មី​ដោយ​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក រវាង​ប្រទេស​ចិន​និង​កម្ពុជា កំពុងអភិវឌ្ឍន៍​រួមគ្នា​នៅក្នុង​យុគសម័យ​ថ្មី។

លោក YU LINGXIONG ប្រធានកិត្តិយស​នៃ​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា នៅក្នុង​កិច្ចប្រជុំ​នេះ”ជា​កន្លែង ដែល​បង្ហាញ​ពី​កំណែទម្រង់​ដ៏​មុត​ស្រួច​បំផុត” នៃ​កំណែទម្រង់សង្គម​និង​ការអភិវឌ្ឍន៍​របស់​ប្រទេស​ចិន ហើយ​យើង​មាន​កិត្តិយស​ក្នុងការ​បំពេញ នូវ​ឱកាស​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ”ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ” ដែលជា “កម្រិត​សម័យកាល​តែមួយគត់”សម្រាប់​ទសវត្សរ៍​ក្រោយ។ លោក​បន្តថា ក្នុងការ​ឆ្លើយតប​ទៅនឹង​និន្នាការ​សកលលោក សម្រាប់​សហគ្រាស​ចិន​វា​ជាការ​ចាំបាច់ ដើម្បី​រក្សា​ភាគលាភ​ទី​បួន​ចាប់តាំងពី​ការកែទម្រង់ និង​បើកចំហ​និង​ទៅ​បរទេស។ សមាគម​នឹង​ជានិច្ចកាល​សហការ​យ៉ាង​សកម្ម ជាមួយ​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​របស់​ប្រទេស​ចិន និង​កម្ពុជា​ក្នុងការ​ដឹកនាំ និង​ពង្រឹង​ការលើកទឹកចិត្ត និង​ប្រមូលផ្តុំ​សាទរ​នូវ​ភាពជឿនលឿន​នៃ​សហគ្រាស​នៅ​កម្ពុជា និង​ស្វែងរក​ផ្លូវ​សុ​បិ​ន្ត​ជំនួញ​ថ្មី ដែល​ពិតជា​អាច​បម្រើ​ដល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ។

លោក​បន្តថា នាពេល​អនាគត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា នឹង​កែលម្អ​ជាបណ្តើរៗនូវ​ប្រព័ន្ធ​ដឹកនាំ​របស់​សមាគម និង​ការផ្តល់ជូន​នូវ​សេវា​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​សហគ្រាស​បច្ចុប្បន្ន។ ជា​លទ្ធផល​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ពិតជា​អាច​បម្រើ​ដល់​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ។ នាពេល​អនាគត​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា នឹងមាន​ភាព​ច្នៃប្រឌិត​មិនចេះចប់ ក្នុងការ​ឆ្លើយតប​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​នូវ​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ “ផ្លូវ​មួយ ខ្សែក្រវាត់​មួយ “។ លោក​បន្តថា ចាប់តាំងពី​ការបង្កើត​សមាគម​ឡើងមក សមាគម​នេះ​បាន​នាំយក​នូវ​ធនធាន ដែលមាន​គុណសម្បត្តិរ​បស់​ប្រទេស​ចិន និង​កម្ពុជា មក​ជំរុញ​ការផ្លាស់ប្តូរ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​គំនិត​ផ្តួចផ្តើម “ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ” បាន​ជំរុញ​ការអនុវត្តន៍​ជាក់ស្តែង នៃ​យុទ្ធសាស្ត្រ “ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ” ដោយ​ការសាងសង់​នៅក្នុង​ប្រទេស​កម្ពុជា និង​បំពេញ​ការអភិវឌ្ឍ​ជាក់ស្តែង​នៃ​ប្រទេស​ចិន និង​កម្ពុជា ហើយ​ព្រមទាំង​ដើរតួនាទី​ជា​ស្ពាន​ដ៏​ល្អ​មួយ ក្នុង​ដំណើរ​ជា​ជំហានម្តង។

លោក YU LINGXIONG បាន​បន្តថា ព្រឹត្តិការណ៍​នេះ​ស្ថិតនៅក្រោម​ប្រធានបទ”សម្រាប់​ការចាប់ផ្តើម​នៃ​ឆ្នាំ​ថ្មី អ្វីៗនឹង​កែប្រែ​ប្រសើរឡើង” ដែលជា​ប្រធានបទ​មួយ បានរៀបចំ​ឡើង​នៅក្នុង​រចនាបថ​ពហុ​ជាតិ ដែលមាន​ស្តង់ដា​អន្ដរជាតិ​ខ្ពស់ ហើយ​ជា​ធាតុ​ផ្សំ​នៃ​សម័យកាល និង​ការច្នៃប្រឌិត ការស្រាវជ្រាវ​ផ្អែកលើ​ការតស៊ូ​នាពេល​បច្ចុប្បន្ន របស់​អ្នក​ដែល​កំពុង​តស៊ូ​រង់ចាំ​ថ្ងៃ​អនាគត។ ហើយ​ការវិនិយោគ​លើ​យុទ្ធសាស្ត្រ “ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ” នៅ​កម្ពុជា​បានតែ​កំពុង​រីកចម្រើន​រួចទៅហើយ។

ពិធីបុណ្យ​ប្រចាំឆ្នាំ2017គឺជា​ឆ្នាំ​ទី១ នៃ​សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា ជាស​និ្ន​សីទ​និង​ការវាយតម្លៃ​ទាំងអស់​របស់​សមាគម។ វា​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ជួយ​ឱ្យ​សមាគម​ពាណិជ្ជកម្ម​ចិន នៅ​កម្ពុជា​រួបរួមគ្នា​តែមួយ។ ព្រឹត្តិការណ៍​នេះ​បានបង្ហាញ​ដល់​ពិភពលោក​ថា សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា​បាន​អនុវត្តតាម​គោលការណ៍ នៃ​ការរក្សា​ល្បឿន​ជាមួយ​ពេលវេលា និង​មិន​ផ្លាស់ប្តូរ​គំនិត​របស់ខ្លួន។

លោក YU LINGXIONG បាន​បន្តថា តាមរយៈ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​បង្កើត និង​អនុវត្ត​គម្រោង”ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ” សមាគម​ពាណិជ្ជកម្ម​ចិន​នៅ​កម្ពុជា មាន​គោលបំណង​ជំរុញ​ការផ្លាស់ប្តូរ​រវាង​រដ្ឋា​ភិ​បាល និង​សហគ្រាស​នៅក្នុង​ប្រទេស​កម្ពុជា​និង​ចិន។ កិច្ចសហប្រតិបត្តិការ​លើ​អាជីវកម្ម​ជាច្រើន​បាន​នាំមក​នូវ​ចក្ខុវិស័យ​ដ៏​ល្អ​មួយ នៃ​ភាព​ចម្រុងចម្រើន និង​វិបុលភាព​ទូទៅ​សម្រាប់​សហគ្រាស ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​និង​កម្ពុជា​ស្ថិតក្នុង​កម្រិត​ថ្មី​មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here